ឧ​ទ្យា​នុ​រក្ស​ថា រកឃើញ​វត្ថុតាង​ល្មើស តែ​ជនល្មើស​មិនឃើញ​នៅ​តំបន់​អភិរក្ស​អាង​ត្រពាំងថ្ម​

1488
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ឧ​ទ្យា​នុ​រក្ស​ថា រកឃើញ​វត្ថុតាង​ល្មើស តែ​ជនល្មើស​មិនឃើញ​នៅ​តំបន់​អភិរក្ស​អាង​ត្រពាំងថ្ម​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ លោក យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ល្បាត តែ​ជនល្មើស​រត់គេចខ្លួន​ដោយ​ចោល​កាំភ្លើង​ខ្យល់ ហើយ​មន្ត្រី​បាន​យកមក​រក្សាទុក ក៏មាន​វត្ថ​តាង​ល្មើស​មួយចំនួនទៀត​។​

​សូមបញ្ជាក់ថា តំបន់​អភិរក្ស​អាង​ត្រពាំងថ្ម ក៏​ដូច​តំបន់​ដែន​ការពារ​ព្រៃ សត្វព្រៃ​នានា ក្នុងប្រទេស​ដែរ ត្រូវបាន​ផ្ទេរ​ការ​គ្រប់​គ្រង់​ពី​មន្ទីរ​ក្រសួងកសិកម្ម មក​ក្រសួងបរិស្ថាន កាលពី​ឆ្នាំកន្លងមក​។ អាង​ត្រ​នេះ បង្កើតជា​តំបន់​អភិរក្ស​នៅ​ឆ្នាំ​២០០០ តាមរយៈ​ព្រះរាជក្រឹត្យ​។ រីឯ​នៅ​អាង​ត្រពាំងថ្ម ក៏​ផ្ទេរ​មក​គ្រប់គ្រង​ដោយ​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​តំបន់​នេះ មាន​សត្វព្រៃ​តាំងពី​ម្រឹគ ល្មូ​ន បក្សី មច្ឆជាតិ ពិសេស​គឺ​សត្វ​ក្រៀល​ក្បាល​ក្រហម ជា​សត្វ​កម្រ​ជិត​ផុត​ពូជ​ក្នុង​លោក​ពី​១៥០​ទៅ​២០០​ប្លាយ​ក្បាល​។​

​អភិរក្ស​ដ្ឋា​ន​សត្វព្រៃ​នេះ ស្ថិតនៅ​ឥសាន​ទីប្រជុំជន​ខេត្តបន្ទាយមានជ័យ ចម្ងាយ​ជាង​៧០​គម ក្នុងស្រុក​ភ្នំស្រុក​។ ហើយ​វា​មាន​៣ តំបន់​: តំបន់​ស្នូល មានទឹក​អាង​បណ្តោយ​ជាង​១០​គម​គុណ​ទទឹង​៨​គម និង​វាលស្មៅ​ភ្លុង​។ ២.​តំបន់ទ្រនាប់ មាន​វាលស្មៅ ព្រៃរបោះ និង​៣.​តំបន់​ប្រើប្រាស​ចម្រុះ មាន​នេ​សា វាលស្រែ ចម្ការ​រដូវ​រដូវប្រាំង​ជាដើម​។​

​តំបន់​អាង​ត្រពាំងថ្ម ក៏​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ​ពាក់កណ្តាល​កែច្នៃ សម្រាប់​ភ្ញៀវ​ទៅ​ទស្សនា​ទឹក និង​លេង​ទឹក​ផងដែរ​។ អាង​និង​ប្រឡាយ​ប្រព័ន្ធធារាសាស្ត្រ​នេះ កសាង​សម័យ​ប៉ុលពត ឆ្នាំ​១៩៧៦-៧៨ ហើយ​វា​មាន​ទំហំ​ធំជាងគេ​នា​សម័យ​នោះ ដែល​គេ​ប៉ាន់​ស្មានថា ការធ្វើការ​បាក់កម្លាំង អត់​អាហារ​គ្រប់ ឈឺ​និង​វាយ​សម្លាប់​មនុស្ស​អស់​ជាង​៨.០០០​នាក់​។​

​កាលពី​ឆ្នាំ​២០០៥ រាជរដ្ឋាភិបាល ក្រសួង​ធនធានទឹក​កម្ពុជា​បាន​ស្តារ ជួសជុល​អាង​នេះ​ឡើងវិញ​២-៣​លើក​មកហើយ ក្រោម​ជំនួយ​ក្រៅផ្លូវការ​ជប៉ុន​, ឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ជាដើម​៕ ល​