ឪពុកមា និង​ម្តាយក្មេក​ព្រួត​កាប់​កូនប្រសា​របួសធ្ងន់ រត់គេចខ្លួន​ចូល​ព្រៃ​បាត់​

413
ចែករម្លែក
  • 9
    Shares

​ដោយ​ : ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​ : ​បុរស​ជា​កូនប្រសា​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រហើយ​ត្រូវបាន​សាច់ញាតិ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្ត​បង្អែក​ខេត្តកំពង់ស្ពឺ ដោយសារតែ​ម្តាយក្មេក​និង​ឪពុកមា​(​ប្អូនប្រុស​ម្តាយក្មេក​)​បាននាំគ្នា​ព្រួត​កាប់​របួស រួច​នាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល​ចូល​ព្រៃ កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​ចំណុច​កោះ​រុន​ភូមិ​ដំបង​វេញ ឃុំសង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

​តាម​សម្តី​របស់លោក ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​និយាយឲ្យដឹងថា​ ​មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មួយ​កើ​ត​ឡើ​ង​បង្ករ​ដោយ​ជនសង្ស័យ​រួមមាន​ឈ្មោះ​ទី១.ឈ្មោះ​ចិន ខន ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំមាន​ទីលំនៅ​មិន​ពិតប្រាកដ, ទី​២.ឈ្មោះ ចិន សាត​ ភេទ​ស្រី ​អាយុ​៧២​ឆ្នាំ​ (​ជា​ម្តាយក្មេក​) រស់នៅ​ភូមិ ឃុំ​កើ​ត​ហេតុ​ខាង​លើ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ទៅ​លើ​ឈ្មោះ កឹម ឆៃ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​ជា​កម្មករសំណង់ រស់នៅ​ភូមិ ឃុំកើ​ត​ហេតុ​បណ្តាលអោយ​រងរបួស​ធ្ងន់​ធ្ង​រ​។ ពេល​នេះ​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​​ខេត្តកំពង់ស្ពឺ ។ ឯ​ជនសង្ស័យ​បាន​​រត់គេចខ្លួន​​បាត់ស្រមោល​។​ កម្លាំង​នគរបាល​កំពុងតែធ្វើកា​រ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ទាំង​០២​នាក់​ផងដែរ​។​

​បើតាម​សម្តី​របស់​ជនរងគ្រោះ​ បាន​និយាយ​ឲ្យដឹងថា​​ មុន​ពេល​កើតហេតុ​រូបគេ​បាន​ទៅ​អោប​ម្តាយក្មេក ក្នុង​លក្ខណៈ​លេងសើច​ដូច​សព្វមួយដង ស្រាប់​ពូ​ក្មេក ដែលជា​ប្អូនបង្កើត​ម្តាយក្មេក​ប្រកាន់​ស្រាប់​ព្រួត​គ្នា​យក​កាំបិត​កាប់​តែម្តង​៕​B