ឪពុកម្តាយ​ធ្វើ​រឿង​៧​នេះ ​ពិតជា​បំផ្លាញ​ចិត្ត​កូន​ខ្លាំងណាស់​

1217
ចែករម្លែក
  • 2
    Shares

​ប្រសិនជា​អ្នក​មិន​ចង់ឱ្យ​កូន​កើត ជំងឺផ្លូវចិត្ត​ខាងក្រោម​នឹង​បង្ហាញ​អ្នក ពី​រឿង​មួយចំនួន​ដែល មាតាបិតា​មិនគួរ ធ្វើ​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​មិនគួរ​និយាយ​ពាក្យ​គំរាមកំហែង​មក​គំរាម​កូន​ឡើយ ព្រោះ​អាចធ្វើ​ឱ្យគេ​មាន​អារម្មណ៍​មិន នឹងនរ ថែមទាំង​អាច​បំផ្លាញ​ចិត្ត​គេ​យ៉ាង​ងាយ​។ ជាពិសេស​កូន​នឹង​អាច​ក្លាយជា​បុគ្គល ដែល​កំសាក​ពេលដែល​គេ​ធំ​ឡើយ ព្រោះ​គេ​ស្ថិតក្រោម​ការ​គំរាម​របស់​អ្នក តាំងពី​តូច​។​
​ ​
​អ្វីដែល​អ្នក​មិនអាច​ធ្វើបាន អ្នក​មិនគួរ​និយាយ​នៅ​ចំពោះមុខ​កូន​ឡើយ ព្រោះ​អាចធ្វើ​ឱ្យគេ​ក្លាយជា បុគ្គល​ម្នាក់ ដែល​មិន​គោរព​ពាក្យសម្តី​ដែល​និយាយ ចេញមក​ដូចជា​អ្នកធ្វើ​ចំពោះ​គេ​អ៊ីចឹង​។​
​ ​
​អ្នក​មិនគួរ​តែងតែ​តឿន​ឱ្យ​កូន ធ្វើ​អ្វីមួយ​ឡើយ ដោយ​ឱ្យគេ​ធ្វើតាម សម្រួល​ទើប​អាច​បង្រៀន​គេ ឱ្យមាន​ចិត្ត អំណត់​។ ផ្ទុយទៅវិញ បើ​អ្នក​តែងតែ បង្ខំ​ឱ្យ​កូន​ធ្វើ​អ្វី​ក៏​លឿន នឹង​អាចធ្វើ​ឱ្យគេ ក្លាយជា​បុគ្គល​ដែល​គ្មាន​ចិត្ត​អំណត់​ឡើយ​។​
​ ​
​អ្នក​មិនគួរ​និយាយ​មិនល្អ​ពី​អ្នក ដទៃ​នៅ​ចំពោះមុខ​កូន​ឡើយ ព្រោះ​អាចធ្វើឱ្យ​កូន​ក្លាយជា​បុគ្គល ដែល​ចូលចិត្ត និយាយដើម​អ្នកដទៃ​។ ជាហេតុ​ដែល អាច​បំផ្លាញ​អនាគត​កូន​បាន​យ៉ាង​ងាយ​។​
​អ្នក​មិនគួរ​សរសើរ​កូន​ហួសកំណត់ ឡើយ ព្រោះ​អាចធ្វើឱ្យ​កូន​សាង​ចរិត ក្រ​អើត​ក្រ​ទម​បាន ដោយ​មិនមាន​អ្នក ដទៃ​ក្នុង​កែវភ្នែក​។ ដូចនេះ​អ្នក​គួរតែ សរសើរ​ខ្លះ​បាន​ហើយ ទើប​អាចធ្វើ​ឱ្យគេ ខំប្រឹង​ទៀត​។​
​ ​
​មិន​ថា​កូន​ធ្វើ​អ្វី​ខុស​ទេ អ្នក​មិន គួរ​ជេរ ឬ​ស្តីបន្ទោស​ឱ្យគេ​ខ្លាំងៗ​ឡើយ ព្រោះ​អាចធ្វើ​ឱ្យគេ​ភ័យ និង​ឆាប់​បាក់ ទឹកចិត្ត​ខ្លាំងណាស់​។ ជាពិសេស​កូន​អាច រៀន​ធ្វើតាម​អ្នក​ផងដែរ​។​
​ ​
​អ្នក​មិនគួរ​តែងតែ​ផ្លាស់ប្តូរ មនុស្ស​មើលថែទាំ​កូន​មុនគេ​បាន​២​ឆ្នាំ ឡើយ​ព្រោះ​អាចធ្វើ​ឱ្យគេ គ្មាន​អារម្មណ៍ សុវត្ថិភាព គ្មាន​ជំនឿ​ចិត្ត ខ្លាច​មនុស្ស ថែមទាំង​ធ្វើឱ្យ​កូន​មាន​ចរិត​ពឹងផ្អែកបាន​។ ដូចនេះ​អ្នក​មិនគួរ​ធ្វើ​រឿង​ទាំង​៧ នេះ​នៅ​ចំពោះមុខ​កូន​ឡើយ ៕ ដោយ​៖ health.com.kh​