ឪពុកម្តាយ​ផ្តល់​ប្រាក់រង្វាន់​១០ម៉ឺន ផោន​សម្រាប់​ការ​រក​ឃើញ​កូនស្រី​ដែល​បាត់​ខ្លួន​នៅ​ម៉ាឡេស៊ី​

354
ចែករម្លែក

​ឪពុក​ម្តាយ​របស់​នាង Nora Quoirin កំពុង​ពិចារណា​ផ្តល់​រង្វាន់​១០០.០០០ ផោន​សម្រាប់​ការផ្តល់​ព័ត៌មាន​ណាមួយ​អំពី​ទី​កន្លែង​របស់​កូនស្រី​ដែល​បាត់​ខ្លួន របស់​ពួកគេ​។

​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​នេះ​បាន​បាត់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ខណៈ​ដែល ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​។ នាង​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃទី​៤ ខែសីហា​ពី​សណ្ឋាគារ​Dusun នៅ​ទីប្រជុំជន​Seremban​។

​តាម​សេចក្តីរាយការណ៍​ថា​នាង Nora Quoirin បាន​ដើរ​ដោយ​គ្មាន​ពាក់​ស្បែកជើង​ចេញពី​សណ្ឋាគារ​នេះ​ចូលទៅ​ក្នុង​ព្រៃ​ម៉ាឡេស៊ី ប៉ុន្តែ​មិន​មាន​តម្រុយ​ណា​មួយ​ត្រូវបាន​រកឃើញ​​នៅ​តំបន់​ព្រៃ​ក្រាស់​នោះទេ​។ ចាប់តាំងពី​ពេលនោះ ក្រុមប៉ូលិស​អង់គ្លេស​រួម​ជាមួយ​ប៉ូលិស​ម៉ាឡេស៊ី បាន​ចូលរួម​ក្នុង​ការស្វែងរក​ក្មេង​ជំទង់​អង់គ្លេស​នេះ​។​

​លោកស្រី Meabh និង លោក​Sebastien ជា​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​នេះ អាច​ប្រើ​ប្រព័ន្ធ​អន​ឡាយ​សម្រាប់​ការប្រមូល​លុយ ដែល​ត្រូវបាន​បង្កើតឡើង​ឡើង​ដោយ​សាច់ញាតិ​​របស់​ពួកគេ សម្រាប់​ប្រាក់រង្វាន់​នេះ​។​

​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​កាសែត Daily Mirror ថា “​ពួក​គេ​គិត​ថា ខ្លួន​អាច​ជួយ​បាន​ប៉ុន្តែ​កំពុង​ធ្វើការ​ពិភាក្សា​យ៉ាង​ហ្មត់ចត់​។ ពួកគេ​កំពុង​ឆ្លងកាត់​ស្ថានភាព​​លំបាក​ខ្លាំង​”​។​

​ប្រធាន​ប៉ូលិស​នៅ​រដ្ឋ​Negeri Sembilan ប្រទេស​ម៉ាឡេស៊ី លោក Mohamad Bin Mat Yusof បាន​និយាយថា​សម្រាប់​ការតាមរក​នេះ​ខ្សែ​ទូរស័ព្ទ​ពិសេស​ម៉ាឡេស៊ី​នឹង​បើក​ដំណើរ​​ការ​សម្រាប់​ការជួយ​រក​នេះ ហើយ​ក្រុម​ប៉ូលិស​អង់គ្លេស​និង​ភ្នាក់ងារ​ប្រឆាំង​បទឧក្រិដ្ឋ​ម៉ាឡេស៊ី បាន​ចួល​រួមគ្នា​ដើម្បី​តាម​រក​នាង Nora Quoirin ៕​ដោយ​៖​សុខា​/sn

នាង Nora Quoirin(​ឆ្វេង​) និង ឪពុក​ម្តាយ​របស់​នាង

ការស្វែងរក​ក្មេងស្រី​អង់គ្លេស ធ្វើឡើង​នៅ​៤​គីឡូម៉ែត្រ​ជុំវិញ​សណ្ឋាគារ​ដែល​នាង​បាន​ស្នាក់នៅ​