ឪពុកម្តាយ​មិនគួរ​ឱ្យ​កូន​កើយ​ខ្នើយ​មុន​អាយុ​មួយឆ្នាំ​

1226
ចែករម្លែក
  • 7
    Shares

​ឪពុកម្តាយ​ជាច្រើន តែង ត្រៀម​សម្រាប់​កូនតូច​របស់ខ្លួន​នូវ​ខ្នើយ មួយ ដើម្បី​កើយ​ពេល​គេង​, តែ​នោះ​ជា ទស្សនៈ​ខុសឆ្គង ។​
​ ​
​ស្ថាប័ន​សុខភាព​ល្បីៗ​លើ ពិភពលោក បាន​ទូន្មាន​អ្នកជា​ឪពុក ម្តាយ​មិនគួរ​ឱ្យ​កូន​កើយ​ខ្នើយ មុន​អាយុ មួយឆ្នាំ ។ រឿងនេះ នឹង​ជួយ​ទារក បញ្ចៀស​បាន​ការថប់ដ​ង្ហើ​ម ដែល​អាច នាំ​ដល់​ការស្លាប់​ប្រថុចញ៉ុច ។​
​ ​
​តាម​អ្នកជំនាញការ​, ក្មេង​តូចៗ មិនត្រូវ​ការ​ខ្នើយ ។ ប្រការនេះ គឺ​ដោយ សារភាព​ខុសប្លែកគ្នា រវាង​ឆ្អឹងខ្នង​របស់ មនុស្ស​ធំ និង​កូនក្មេង ។ ចំពោះ​មនុស្ស​ធំ ផ្នែក​កមាន​ឆ្អឹង​រាង​កោង ដែល​ទាមទារ ត្រូវ​ប្រើប្រាស់​ខ្នើយកើយ ដើម្បី​ជួយ​ឱ្យ​ក បាន​ស្រួល ។ ចំណែក​ចំពោះ​ក្មេង​តូច ពិសេស​គឺ​ទារក​ទើប​កើត​ផ្នែក​ឆ្អឹងខ្នង​គឺ ត្រង់ ។ ប្រសិន​ពេល​គេង​កើយ​ខ្នើយ ពិសេស​ខ្នើយ​ខ្ពស់ វា​នឹងមាន​អារម្មណ៍ ពិបាក​ទ្រាំ បង្ក​សម្ពាធ និង​អាច​បណ្តាល ឱ្យ​ពិបាក​ដកដង្ហើម ។ ហើយ​នៅ​ទីតាំង គេង​មួយណា​នោះ ខ្នើយ​នឹង​គ្រប​ច្រមុះ និង​មាត់​របស់​ក្មេង បង្ក​ការ​ថប់ដង្ហើម ។ ទន្ទឹម​នោះ​ពេល​គេង​ក្មេង​ច្រើន​បន្លាស់ ទី​ញឹកញាប់​លើ​គ្រែ ៕ ប្រែ​សម្រួល​៖ រតនៈ​