ឪពុកម្តាយ​របស់​ជំទាវ​ទី​១ មេ​ឡា​នី ត្រាំ ទទួលបាន​សញ្ជាតិ​អាមេរិក​

536

​ឪពុកម្តាយ​របស់​ជំទាវ​ទី​១​អាមេរិក លោកស្រី មេ​ឡា​នី ត្រាំ បាន​ស្បថ​ចូលសញ្ជាតិ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​សីហា ដោយបាន​បំពេញ​ផ្លូវច្បាប់​ដើម្បី​ក្លាយជា​ពលរដ្ឋ​អាមេរិក​។​

​លោក វី​កទ័រ ក្នា​ហ្វ (Viktor Knavs) និង លោកស្រី អា​ម៉ាលី​ចា ក្នា​ហ្វ (Amalija Knavs) អាយុ ៧០ ឆ្នាំ​ដូចគ្នា បាន​ស្បថ​ចូលសញ្ជាតិ​នៅឯ​ពិធី​ឯកជន​មួយ​នៅ​ទីក្រុង​ញូវយ៉ក​។ ជនអន្តោប្រវេសន៍​ស្លូ​វ៉ា​នី ដែលជា​អតីត​អ្នកលក់​ឡាន និង​ជា​កម្មករ​រោងចក្រ​កាត់ដេរ នឹង​រស់នៅ​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​អ្នករស់នៅ​អចិន្ត្រៃយ៍​។​

​ប្តី​ប្រពន្ធ​២​នាក់​នេះ​បានចេញ​ចូល​តាម​ច្រក​មួយ​នៅ​អគារ​សហព័ន្ធ​ម៉ា​ហា​ថែ​ន ដោយមាន​ប៉ូលិស​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​ជាច្រើន​នាក់​អមដំណើរ​។ បុគ្គលិក​ខ្លះ​នៅ​ខាងក្នុង​អគារ​មិនបាន​ដឹងថា​មានរឿង​អ្វី​កើតឡើង​ផង​ទេ​។ ប្តី​ប្រពន្ធ​នេះ​មិនបាន​និយាយ​អ្វី​ច្រើន​ទេ ខណៈ​លោក​វី​កទ័រ​បាន​ត្រឹម​និយាយ​ពាក្យ​ថា “​អរគុណ​” នៅពេល​អ្នកកាសែត​សួរថា​តើ​ពួកគាត់​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ​អំពី​ពលរដ្ឋ​អាមេរិក​។​

​មេធាវី​របស់​ប្តី​ប្រពន្ធ​ត្រកូល​ក្នា​ហ្វ​នេះ​បាន​និយាយថា ពួកគាត់ “​បានធ្វើ​ដំណើរ​ដ៏​អស្ចារ្យ​”​។​

​មេធាវី​លោក ម៉ៃ​ឃើ​ល វ៉ា​យ​ដេ​ស បាន​និយាយថា ប្តី​ប្រពន្ធ​ត្រកូល​ក្នា​ស​នេះ​បានដាក់​ពាក្យស្នើសុំ​សញ្ជាតិ​ដោយ​ខ្លួនឯង ហើយ​មិន​ទទួលបាន​បុព្វសិទ្ធិ​ពិសេស​អ្វី​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក វី​កទ័រ ក្នា​ហ្វ និង លោកស្រី អា​ម៉ាលី​ចា ក្នា​ហ្វ ស្បថ​ចូលសញ្ជាតិ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍