ឪពុកម្តាយ​ស្រ​ង៉ា​ក​ចិត្ត ពេល​ឃើញ​កូន​ជាប់​ខ្នោះ ដោយសារ​គ្រឿងញៀន​

787
ចែករម្លែក
  • 135
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ឪពុក​-​ម្តាយ ក្រុមគ្រួសារ​មួយក្រុម​បាន​ត្រឹម​ឈរ​គ្រវីក្បាល​នឹក​ហួសចិត្ត គ្រា​ដែល​ឃើញ កូន ប្តី ប្រពន្ធ ត្រូវបាន​ជាប់​ខ្នោះ ដោយសារ ការប្រើប្រាស់ ប្រព្រឹត្ត សេព​គ្រឿងញៀន ក្នុង​លទ្ធផល​ទទួល​បានមក​វិញ ប្រឈមមុខ​នឹង​ផ្លូវច្បាប់ សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​មណ្ឌល​កែប្រែ ឱកាស​ខ្ញុំ ចំនួន​៥​នាក់ ស្រី​១​នាក់ កាលពី​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​តុលាកា​ចោទ ពីបទ​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៥​នាក់ ក្នុងនោះ​មាន​ស្រី​១​នាក់ ក្រោយពី​តុលាកា​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​មណ្ឌល​កែប្រែ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា​នេះ សមត្ថកិច្ច ខណ្ឌ​ពោធិ​សែន​ជ័យ អនុវត្តន៍​តាម​ដីកា​សម្រេច​តុលាការ នាំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៥​នាក់ ទៅ​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ។​

​តាម​ក្រុមគ្រួសារ អាណាព្យាបាល ជន​ទាំងនោះ បាន​សម្តែង​ការសោកស្តាយ ចំពោះ​ការ​ខិ​ត្ត​ខំ អប់រំ ស្តី ប្រដៅ កូនចៅ តែ​ពួកគេ​មិន​ស្តាប់​តាម​ការ​ទូន្មាន របស់​ក្រុមគ្រួសារ ឪពុកម្តាយ យក​ពេលទំនេរ ដើរ​ផឹក​សុ​ី រហូត​ធ្លាក់ខ្លួន​ចូលប្រឡូក​ក្នុង​ល្បែង​គ្រឿងញៀន ជា​បទល្មើស​ប្រឈមមុខ​នឹង​ច្បាប់សង្គម ជា​លទ្ធផល​របស់​ពួកគាត់ ជា​អ្នកប្រព្រឹត្ត​គ្រឿងញៀន គឺ​បែបនេះ ជាប់​ខ្នោះ ចូល​មណ្ឌល​កែប្រែ ដោយសារ​ក្រុមគ្រួសារ អប់រំ​លែង​ស្តាប់ ។​

​ដោយ​លទ្ធផល​បានមកពី​គ្រឿងញៀន ឪពុកម្តាយ ក្រុមគ្រួសារ​ពួកគេ អំពាវនាវ​ផងដែរ ដល់​យុវវ័យ សាធារណៈជន ចូរ​ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន គ្រឿងញៀន​នាំមក​នូវ ការបាត់បង់ សព្វគ្រប់​បែបយ៉ាង សម្រាប់​ខ្លួន និង​ក្រុមគ្រួសារ​៕