ឪពុកម្តាយ​ហូរ​ទឹកភ្នែក​រហាម​ពេលឮ​កូនស្រី​ដែលមាន​ជំងឺ​ព្យាបាល​មិនជា​អង្វរ​ឱ្យ​ឈប់​ព្យាបាល​នាង​

284

​រឿង​ដែល​សប្បាយចិត្ត​បំផុត គឺ​ពេល​ឃើញ​អ្នកជា​ទីស្រឡាញ់​បាន​ក្តី​សុខ ហើយក៏​គ្មានអ្វី​ឈឺចាប់​ជាង ការមិន​អាចជួយ​អ្វី​បាន នៅពេល​អ្នកជា​ទីស្រឡាញ់​របស់ខ្លួន​រងទុក្ខវេទនា​នោះដែរ​។
​ ​
​ជាក់ស្តែង ក្មេងស្រី​ម្នាក់​ដែលមាន​ជំងឺ​ព្យាបាល​មិនជា​នៅ​ប្រទេស​ចិន បាន​ប្រាប់​ឪពុក​របស់​នាង​ឱ្យ​ឈប់ ព្យាបាល​នាង បន្ទាប់ពី​ឪពុក​របស់​នាង​បាន​ចំណាយ​ប្រាក់​ដែល​ខំ​សន្សំ​អស់​គ្មាន​សល់​ទៅលើ​ថ្លៃ​ព្យាបាល​នាង មុនពេល​ជំពាក់​បំណុល​គេ​បន្ថែមទៀត​។
​ ​
​កុមារី​ដ៏​អ​ភ័​ព្ទ​អាយុ ១៤ ឆ្នាំឈ្មោះ លី ស៊ា​វ​ឈី​ង (Li Xiaoqing) ខាងលើនេះ​បាន​ប្រាប់​ឪពុកម្តាយ របស់​នាង​ថា “​សូម​បោះបង់​ខ្ញុំ​ចោល​ចុះ​ប៉ា​ម៉ាក់ កូន​មិន​ចង់​ក្លាយជា​បន្ទុក​របស់​ប៉ា​ម៉ាក់​ទេ​”​។ ពាក្យសម្ដី​ទាំងនេះ​ធ្វើឱ្យ​ឪពុកម្តាយ​របស់​នាង​ទប់ទឹក​ភ្នែក​មិនជា​ប់ និង​ក្តុកក្តួល​ជា​ពន់ពេក​។​
​ ​
​តើ​អ្នកណាខ្លះ​យល់​អារម្មណ៍​ឈឺចាប់​មួយ​នេះ​? គឺ​មានតែ​អ្នក​ធ្លាប់​ជួប​រឿង​បែបនេះ​ដោយផ្ទាល់​ប៉ុណ្ណោះ​ទើប​ដឹងថា​វា​ឈឺចាប់​ប៉ុណ្ណា​។
​ ​
​យោងតាម​សេចក្តីរាយការណ៍​ថា ក្មេងស្រី​នេះ​មាន​ជំងឺមហារីក​ថ្លើម​ប្រភេទ​កម្រ​។ ដោយសារ​ព្យាបាល ជំងឺ​របស់​នាង ឪពុកម្តាយ​របស់​នាង​បាន​ចំណាយ​ប្រាក់​ខំ​សន្សំ ៤៥.០០០ ដុល្លារ​អាមេរិក​គ្មាន​សល់ ហើយ​ថែមទាំង​ខ្ចី​បំណុល​គេ​ថែមទៀត​។

​បន្ទាប់ពី​រឿងរ៉ាវ​ដ៏​កំសត់​របស់​នាង​ត្រូវបាន​លាតត្រដាង មាន​អ្នកស្ម័គ្រចិត្ត​កំពុង​ជួយ​គ្រួសារ​នេះ​រៃអង្គាស មូលនិធិ​តាម​អ៊ិន​ធឺ​ណិ​ត ដើម្បី​បន្ត​ព្យាបាល​ជំងឺ​របស់​នាង​៕ ប្រែសម្រួល: ខុម