ឪពុក​ចិន​ម្នាក់នេះ​សុខចិត្ត​តែងខ្លួន​ជា​កូនក្រមុំ ប្រគល់ឱ្យ​នរណា​ក៏បាន​ឱ្យតែ​អាចជួយ​ជីវិត​កូនស្រី​កើត​មហារីក​ឈាម​របស់គាត់​

1208
ចែករម្លែក

​ឪពុក​ចិន​ម្នាក់នេះ​សុខចិត្ត​តែងខ្លួន​ជា “​កូនក្រមុំ​” ប្រគល់ឱ្យ​នរណា​ក៏បាន​ឱ្យតែ​អាចជួយ​ចេញ​លុយ​ព្យា​យា​ល​ជំងឺមហារីក​កូនស្រី​រប​ស់គា​ត់​។​

​លោក គូ អាន​ឈួន គឺជា​ជាងឈើ​អាយុ ៤៥ ឆ្នាំ​មកពី​ទីក្រុង​ជី​កុង ខេត្ត​ស៊ី​ឈាន់ និង​បាន​តស៊ូ​លំបាក​អស់​រយៈពេល ៥ ឆ្នាំ​ហើយ​ដើម្បី​រ៉ាប់រង​លើ​ថ្លៃ​ពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​កូនស្រី​អាយុ ៩ ឆ្នាំឈ្មោះ គូ យូ​ទីង​។ នេះ​បើតាម​វេ​ប​សាយ Cover News ផ្សាយ​តាមរយៈ​កាសែត​អន​ឡាញ The South China Morning Post កាលពី​ថ្ងៃទី ៩ ខែមិថុនា​។​

​យូ​ទី ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​ជំងឺមហារីក​ឈាម​ធ្ងន់ធ្ងរ កាលពី​ឆ្នាំ ២០១៣​។ ជំងឺ​នេះ​ធ្វើឱ្យ​ខួរឆ្អឹង​របស់​នាង​ផលិត​កោសិកា​ឈាមស​ច្រើនពេក​។​

​តាំងពី​ពេលនោះ​មក លោក​អាន​ឈួន​បាន​ខ្ចីលុយ​ជាង ២០​ម៉ឺន​យ័ន (៤១.៨០៥ ដុល្លារ​អាមេរិក​) ពី​សាច់ញាតិ​របស់គាត់ ដែល​ចំនួន​ទឹកប្រាក់​សម្រាប់​រ៉ាប់រង​ការព្យាបាល​ដោយ​វិធីសាស្ត្រ​គីមី​បាន​ចំនួន ៨ លើក​។ នាង​ហាក់ដូចជា​ធូរស្បើយ​បាន​ច្រើន បន្ទាប់ពី​ការព្យាបាល ប៉ុន្តែ​ចាប់ផ្តើម​លាប់​ជំងឺ​ជាថ្មី​ម្តងទៀត​នៅ​ដើមឆ្នាំ ២០១៨​។ ចាប់តាំងពី​ពេលនោះ​មក លោក​អាន​ឈួន​ពិបាក​ដើរ​ខ្ចីលុយ​គេ​ណាស់ ដូច្នេះ​គាត់​បានសម្រេច​ចិត្ត​ធ្វើជា​កូនក្រមុំ​បម្រើ​គេ​តាម​ផ្ទះ សម្រាប់​អ្នក​ដែលមាន​បំណង​បង់លុយ​ឱ្យ​គាត់​។​

​លោក​អាន​ឈួន និយាយថា “​ភាពថ្លៃថ្នូរ​គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាចធ្វើ​បាន ដើម្បី​ជួយសង្គ្រោះ​កូន​របស់ខ្ញុំ​”៕ ដោយ៖ កញ្ញាដាលីស

លោក គូ អាន​ឈួន សុខចិត្ត​ក្លាយជា​កូនក្រមុំ​បម្រើ​តាម​ផ្ទះ​គេ បើ​មាន​នរណាម្នាក់​ជួយ​ចេញ​លុយ​ព្យាបាល​ជំងឺ​កូនស្រី​របស់គាត់