ឪពុក​ជនរងគ្រោះ នឹង​ប្តឹងទៅ​តុលាការ ករណី​ប៉ូលិស​ខណ្ឌដង្កោ បាញ់​កូនប្រុស បណ្តាលឱ្យ​របួសធ្ងន់

792
ចែករម្លែក
  • 280
    Shares

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: លោក​ឧត្ដមសេនីយ៍ឯក ឯល វណ្ណ​ថន មេបញ្ជាការ កងអនុសេនាធំ​ការពា​រ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បញ្ជាក់ថា លោក​នឹង​ប្តឹងទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌ ក្នុងករណី​ឈ្មោះ មៀ​ច ស​ត្ថា ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឈរជើង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ព្រះនាម​ទិវា​១១ និង ឈ្មោះ អ៊ឹម សា​រុំ ជា​គូកន ដែល​បាន​បាញ់​កូនប្រុស ជា​កង​អង្គរក្ស​បណ្តាលឱ្យ​រងរបួស​ជើង​ធ្ងន់ធ្ងរ​។​

​ករណីនេះ បើទោះបីជា​លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ និង លោក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ និង សម្តែង​ការសោកស្ដាយ​ដោយមាន​ការភ័ន្តច្រឡំ​ក៏ដោយ ក៏​លោក​ឧត្ដមសេនីយ៍ឯក ឯល វណ្ណ​ថន មិន​អភ័យទោស​ឡើយ ដោយ​សម្រេចចិត្ត​ប្តឹងទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌ ជូន​កូនប្រុស ។

​តាមរយៈ​លិខិត​មួយច្បាប់​បំភ្លឺ​ជា​សាធារណៈ របស់លោក​ឧត្ដមសេនីយ៍ឯក ឯល វណ្ណ​ថន កាលពី​ថ្ងៃទី​៧ ខែធ្នូ បញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែធ្នូ វេលា​ម៉ោង​១១៖៣០​នាទី​ជិត​ថ្ងៃត្រង់ លោក​អនុសេនីយ៍ឯក ឯល ស៊ឹម​សុភ័ក្ដ្រ ត្រូវជា​កូនប្រុស​និង​មិត្តភក្ដិ​២​នាក់​ទៀត បានមក​ហូបបាយ​នៅ​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​ដូងក្រអូប កញ្ចុះ​លេខ​១៤ ក្បែរ​បន្ទប់ទឹក ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

​ចំណែក​ភាគី​ឈ្មោះ មៀ​ច ស​ត្ថា និង ឈ្មោះ អ៊ឹម សា​រុំ ហូបចុក​នៅ​ហាង​ជាមួយគ្នា ដោយ​ចេញចូល​បន្ទប់ទឹក​ញឹកញាប់ ។ ពេលនោះ​បានឃើញ​អាវុធខ្លី​របស់​កូនប្រុស ក៏បាន​រាយការណ៍​តាម​វិទ្យុទាក់ទង​ទៅ​លោក ឈឹម ប៊ុន​រ័ត្ន អធិការរង​នគរបាល​ខណ្ឌដង្កោ ទទួលបន្ទុក​ព្រហ្មទណ្ឌ ព្រះនាម​កក្កដា​០៥ ដោយ​ចោទប្រកាន់ ឈ្មោះ ឯល ស៊ឹម​សុភ័ក្ដ្រ ថា ជា​មុខសញ្ញា​ចោរប្លន់ លក់​គ្រឿងញៀន និង មុខសញ្ញា​ប្លន់​ឡាន ។
​ពេលឮ​រាយការណ៍​តាម​វិទ្យុទាក់ទង​បែបនេះ ឈ្មោះ ឯល ស៊ឹម​សុភ័ក្ដ្រ បាន​គិតលុយ​ចេញពី​ភោជនីយដ្ឋាន​ខ្លាច​មានរឿង​វែងឆ្ងាយ ឆ្ពោះទៅ​ផ្សារ​ឯករាជ្យ​៣ កន្លែង​ប្រពន្ធ​លក់​ទូរស័ព្ទ​វិញ ។

​ក្រោយមក​មាន​កម្លាំង​ប៉ូលិស​ជិះ​ម៉ូតូ​តាម​ពីក្រោយ ពួនស្ទាក់ រួច​បាញ់​ទៅលើ​ឈ្មោះ ឯល ស៊ឹម​សុភ័ក្ដ្រ​ដោយ​កាំភ្លើង អាកា ចំនួន​៤​គ្រាប់ បណ្តាល​ឱ្យចំ​ភ្លៅ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែ​ឈ្មោះ ឯល ស៊ឹម​សុភ័ក្ដ្រ ពុំបាន​បាញ់​តបត​វិញ​ឡើយ ដោយសារ​កាំភ្លើង​ទុក​ក្នុង​កាបូប ។

​លោក​ឧត្ដមសេនីយ៍ឯក ឯល វណ្ណ​ថន បញ្ជាក់ទៀតថា ករណីនេះ​លោក​នឹង​ប្តឹងទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌ ហើយ​សន្និដ្ឋានថា ចង់ស៊ី​សាច់​ឆ្កែ ចោទថា​ជា​ឆ្កែឆ្កួត រួច​បាញ់​ឆ្កែ​ឱ្យ​ងាប់ តែម្ដង​៕ ល​