ឪពុក​ដែលមាន​វ័យ​កាន់តែ​ចាស់​កាន់​តែមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​មានកូន​កើត​មិន​គ្រប់​ខែ​

1115
ចែករម្លែក

​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ ស្ទែ​ន​ហ្វ​ដ បាន​ផ្សារភ្ជាប់ ទារក​របស់​ឪពុក ដែលមាន​វ័យ​កាន់តែ ចាស់​ទៅនឹង​ការកើនឡើង​ហានិភ័យ ក្នុងការ​មានកូន​កើត​មិន​គ្រប់​ខែ ដែល​រួម មាន​ទម្ងន់​ស្រាល និង​ប្រកាច់ ទោះបីជា ករណីបែបនេះ មាន​តិចតួច​ក៏ដោយ ។​

​ការសិក្សា​ដែល​ចេញផ្សាយ​នៅ ក្នុង​ទស្សនា​វ​ដ្តី BMJ បាន​បង្ហាញថា ទារក​ដែល​កើត​ពី​ឪពុក អាយុ​ចាស់​ជាង ៣៥ ឆ្នាំ គឺមាន​ហានិភ័យ​ខ្ពស់ ក្នុងការ កើតមក​មិន​គ្រប់​ខែ ។​
​ ​
​ការស្រាវជ្រាវ ដែល​ផ្អែកលើ ទិន្នន័យ​ពី​កំណើត​ទារក​ជាង​៤០​លាន នាក់ បាន​បង្ហាញថា អាយុ​របស់​ឪពុក អាច​ប៉ះពាល់​ដល់​សុខភាព​ម្តាយ អំឡុង ពេល​មាន​ផ្ទៃពោះ ជាពិសេស ហានិភ័យ នៃ​ការវិវត្ត​ទៅរក​ជំងឺ​ទឹកនោមផ្អែម របស់​ម្តាយ ។​

​យោងតាម​ការស្រាវជ្រាវ​ឪពុក ដែលមាន​វ័យ​កាន់តែ​ចាស់​ហានិភ័យ នៃ​កូន​កើត​មិន​គ្រប់​ខែ កាន់​តែមាន​ខ្ពស់​។ ឧទាហរណ៍​ជាក់ស្តែង បុរស​ដែលមាន អាយុ​៤៥ ឆ្នាំ​ឡើងទៅ គឺមាន ហានិភ័យ ១៤​ភាគរយ ក្នុងការ​មានកូន​កើត​មិន គ្រប់​ខែ ហើយ​បុរស​អាយុ ៥០ ឆ្នាំ​ឡើង ទៅ មាន​ហានិភ័យ ២៨ ភាគរយ​ក្នុង ការ​មានកូន​កើត​មិន​គ្រប់​ខែ ដែល​តម្រូវឱ្យ​បញ្ជូនទៅ ព្យាបាល​នៅ​បន្ទប់​ថែទាំ​ពិសេស ៕ ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​

#