ឪពុក​ដែល​ចាប់រំលោភ​សេពសន្ថវៈ​កូន​របស់​ខ្លួនឯង ត្រូវ​តុលាការ​ឃុំខ្លួន​

1435
ចែករម្លែក
  • 35
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ឪពុក​ម្នាក់​ដែល​ចាប់រំលោភ​សេពសន្ថវៈ​កូន​របស់​ខ្លួនឯង​បង្កើត ខណៈពេល​ប្រពន្ធ​មិន​នៅផ្ទះ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​៨​ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​ជនសង្ស័យ​ឈ្មោះ ឃុន សឺ​ង អាយុ​៥០​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ខ្ទម​ចាស់ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ បាន​ប្រព្រឹត្ត​អំពើ​ស្មោគគ្រោគ​ទៅលើ​កូនស្រី​របស់ខ្លួន កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៣​រសៀល នៅ​ចំណុច​ផ្ទះ​ទុកចោល​ដីឡូត៍​គ្មាន​លេខ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

​លោក​វរសេនីយ៍ទោ ម៉ៅ សឿត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស ប ច ធ រ អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​ខ្ទម​ចាស់ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។

​លោក​អធិការរង​បន្តថា កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ កុមារី​រងគ្រោះ​កំពុង​នៅក្នុង​ខ្ទម​ម្នាក់ឯង ដោយ​ម្តាយ​ចេញទៅ​ដក​ក្រអៅឈូក ស្រាប់តែ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ដើរមក​ដល់ នាំ​កុមារី​រងគ្រោះ​ចូលទៅ​ក្នុងផ្ទះ​ទុកចោល​ក្បែរ​ខ្ទម បាន​ចាប់​ស្រាតខោ​កុមារី​រងគ្រោះ​ផ្តួល​ទៅលើ​ឥដ្ឋការ៉ូ រួច​ចាប់រំលោភ​សេពសន្ថវៈ​កុមារី​រងគ្រោះ​។ ពេលនោះ​កុមារី​រងគ្រោះ​ឈឺ​ក៏​ស្រែក ជនសង្ស័យ​ក៏​ដក​ប្រដាប់ភេទ​ចេញ​។ បន្ទាប់មក​ម្តាយ​ក៏​មកដល់ កុមារី​រងគ្រោះ​ក៏បាន​និយាយ​រឿងហេតុ​ខាងលើ​ប្រាប់​ម្តាយ​។ លុះដល់​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ម្តាយ​កុមារី​រងគ្រោះ​បាន​នាំ​កុមារី​រង គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង រួច​សមត្ថកិច្ច​ក៏​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​សាកសួរ​។ បន្ទាប់មក ម្តាយ​ក៏​នាំ​កុមារី​រងគ្រោះ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កន្លងមក​ជនសង្ស័យ​ធ្លាប់ប្រើ​ដៃ​លេង​ប្រដាប់ភេទ​កុមារី​រងគ្រោះ​ចំនួន ០៣​ដង​រួចមកហើយ​៕

#