ឪពុក​ដែល​ចាប់​កូនតូច បោះ​ពី​ដំបូលផ្ទះ បាន​ដើរ​ចេញពី​តុលាការ​ដោយមាន​សេរីភាព

566
ចែករម្លែក

​បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ដែល​កាមេរ៉ា​ថត​បាន​សកម្មភាព​បោះ​កូនតូច​របស់ ខ្លួន​ទម្លាក់​ពី​ដំបូល​គួរឱ្យ​តក់ស្លុត​អំឡុងពេល​តវ៉ា​មួយ បាន​ដើរ​ចេញពី​តុលាការ​ដោយ មាន​សេរីភាព​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​បុរស​វ័យ ៣៨ ឆ្នាំ​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ដើម្បី​ការពារ​អត្តសញ្ញាណ​ទារិកា រងគ្រោះ​ខាងលើ ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​បន្ទាប់ពី​បោះ​កូនស្រី អាយុ​មួយ​ខួប ពី​ដំបូលផ្ទះ​ខ្ទម​របស់ខ្លួន​ក្នុង​តំបន់​សំណង់​អ​នា​ធិ​ប​ត្យេ​ដើម្បី​រារាំង​កុំឱ្យ សមត្ថកិច្ច​រុះរើ​។

​បុរស​រូបនេះ​បាន​បីកូន​តូច​ឡើងលើ​ដំបូល​ផ្ទះ​របស់ខ្លួន​ដើម្បី​តវ៉ា​ប្រឆាំង​សមត្ថកិច្ច​ដែល​ចុះ​រុះរើ​ផ្ទះ​អនាធិបតេយ្យ​ប្រមាណ ៩០ ខ្នង​នៅ​ក្វាដ​វេ​ស៊ី (Kwadwesi) ប្រទេស​អាហ្វ្រិក ខាងត្បូង ហើយ​បាន​បោះ​កូនតូច​របស់ខ្លួន​ទម្លាក់​ចុះក្រោម​។ ជា​សំណាងល្អ​ប៉ូលិស ដែល​នៅ​ខាងក្រោម​ទ្រ​ក្មេង​នោះ​ជាប់​។

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​១៣ ខែមិថុនា គាត់​បាន​ទទួលទោស​ព្យួរ​បន្ទាប់ពី តុលាការ​បាន​ដក​ការចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត ហើយ​ចោទ​ត្រឹម​បទ ធ្វើបាប​កុមារ​។ គាត់​ត្រូវបាន​តុលាការ​ពិន័យ​ជា​ប្រាក់​ប្រមាណ ៣៣៥ ដុល្លារ និង​ផ្តន្ទាទោស​ជាប់ពន្ធនាគារ ៥ ឆ្នាំ តែ​ត្រូវ​ព្យួរ​ទាំងអស់​៕ ប្រែ​សម្រួលៈ ខុម​