ឪពុក​ដែល​រំលោភ​កូនបង្កើត​ហើយ​ឆ្លើយថា​យល់​សុ​បិ​នពេលនេះ​ប៉ូលិស​បញ្ជូនទៅ​តុលាការ​

281
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​ បុរស​ដែល​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​របស់ខ្លួន​បានសម្រេច ​ហើយ​ឆ្លើយថា​ដោយសារតែ​យល់​សុ​បិ​ន សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ​ហើយ ដោយ​ចោទប្រកាន់​បទ​រំលោភ​សេព​សន្ថ​វ​:​លើ​អនីតិជន​។​


​លោក​វរ​សេនី​យ៍ឯក​​ ជា ហេង នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត បានឲ្យដឹងថា​ បន្ទាប់​ពី​សាកសួរ​និង​ស្តាប់​ចម្លើយសារភាព​សមត្ថកិច្ច​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមេសា​នេះ​ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​សេព​សន្ថ​វ​:​លើ​អនីតិជន​។​ដ្បិត​ជនសង្ស័យ​បាន​សារភាពថារំលោភ​បានសម្រេច​តែមួយ​ដង​គត់​។​

​សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​ចាប់​ឃាត់ខ្លួន​បុរស​ជនសង្ស័យ​ដែលជា​ឪពុក​បង្កើត​ម្នាក់​ ហើយ​បញ្ជូនមក​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ ​ក្រោយ​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​ដែលជា​កូនស្រី​បង្កើត អំពី​ករណី​រំលោភ​។​

កុមារីរងគ្រោះ​ឈ្មោះ ហ​.​ទ​.​ឆ្នាំ កំណើត ២០០៦ មុខរបរសិស្ស រស់នៅភូមិ ស្រែ របង ឃុំ​បឹងមាលា ស្រុក ស្វាយ​លើ ខេត្តសៀមរាប​។ ចំណែក​ជនសង្ស័យ ឈ្មោះ ហ៊ា ហុន អាយុ ៣៤ ឆ្នាំ មុខរបរកសិករ ជា​ឪពុក​បង្កើត រស់នៅភូមិ កើតហេតុខាងលើ​។​

​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ​បាន​បង្ហាញថា កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៩វេលា​ម៉ោង១៨​និង​១០​យប់ ​ជនសង្ស័យ​ឈ្មោះ​ហ៊ា​ហុន​បាន​ឈ្លោះប្រកែក​ជាមួយ​ម្ដាយ​របស់​ជនរងគ្រោះ​។​លុះ​ពេល​ម្ដាយ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ ​ហើយ​យក​បងស្រី​ទៅជា​មួយ ​ជនរងគ្រោះ​បាន​នាំ​ប្អូនស្រី​ភ្លោះ​ទៅ​ដេក​នៅ​វត្ត​បឹងមាលា ស្ថិតក្នុងភូមិទឹក​លិច ឃុំ​បឹងមាលា ស្រុកស្វាយ​លើ​។

​ព្រឹក​ឡើង​នៅ​វត្ត​បឹងមាលា​មានការ​ស្រង់​ព្រះ​ឆ្លង​ឆ្នាំ​ផង​ ជជនរងគ្រោះ​នៅ​លេង​ទីនោះ​។​បន្ទាប់មក​ឪពុក​ក៏បាន​នាំទៅ​ផ្ទះ​វិញ ។ លុះ​ម៉ោង​ប្រហែល ៣ និង ៣០​នាទី ទៀបភ្លឺ​ថ្ងៃទី១៩ ខែមេសា ឪពុក​បង្កើត របស់ខ្លួន​បាន​ចាប់រំលោភ​បានសម្រេច​មួយដង​រួច​ទៅ​ដេក​វិញ​។​លុះ​ភ្លឺ​ឡើង​ឪពុក​បង្កើត​ខ្លួន​បាន​ដាស់​ខ្លួន​ថា​អញ​យប់មិញ​ដេក​មមើ​ទេ​(​សុ​បិ​ន​)​កុំ​ប្រាប់​ម៉ែ ​ប្រយ័ត្ន​ម៉ែ​ងែ​ង​ប្ដឹង​ប៉ូលិស​ចាប់​អញ​ដាក់គុក​។

​ដោយ​ខ្លាច​ឪពុក ​ខ្លួន​ក៏​មិន​ប្រាប់​អ្នកណា​ទេ រហូតដល់វេលា ម៉ោង ៤ទៀបភ្លឺ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ឪពុក​បានធ្វើ​សកម្មភាព​រំលោភ​ម្ដងទៀត​តែ​មិនបាន​សម្រេច​ទេ ​ដោយ​ខ្លួន​ដឹងខ្លួន​ទាន់​។​ភ្លាមនោះ​ឪពុក​បែរ​ជា​និយាយថា មករក​ពិល រួច​គាត់​បាន​ទៅ​ដេក​វិញ​។

រហូតមកដល់​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ព្រោះតែ​ខ្លាច​ពី​សកម្មភាព​ឪពុក​ខ្លួន​ដដែល​ទៀត ក៏បាន​ប្រាប់​ម្ដាយ​ខ្លួន ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ឪពុក​ខ្លួន​សាកសួរ​តែម្ដងទៅ​៕S/​Ha

#