ឪពុក​និង​កូនស្រី នាំគ្នា​ទៅ​រាយ​សន្ទូច​នៅក្នុង​បឹង ដើរ​ធ្លា​ក់ជើង​ចូល​រណ្ដៅ​sk​លង់​ស្លាប់​ទាំង​២​នាក់​

635
ចែករម្លែក

​ដោយ : ​ចាន់ ថន​/ ព្រៃវែង​ : សព​ឪពុក​និង​កូនស្រី​២​នាក់ ត្រូវបាន​គេ​ប្រទះឃើញ អណ្ដែត​ទឹក​បឹង បង្ក​ការភ្ញាក់ផ្អើល នៅ​ចំណុច​បឹង​ក្រោយ ភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៣ ​ខែកញ្ញា ​ឆ្នាំ​២០១៨​។​

​លោក ជា វាសនា អធិការ​ស្រុក​ពោធិ៍​រៀង​បាន​ថ្លែងថា ជនរងគ្រោះ​ទាំង​២​នាក់​រួមមាន​ ឳ​ពុក​ឈ្មោះ​រឿន រិត មាន​អាយុ​៤៥​ឆ្នាំ និង​កូន​ឈ្មោះ​រិត ស្រី​ម៉ិច ភេទ​ស្រី​អាយុ​១៤​ឆ្នាំ អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​។​

​លោក​អធិការ​បន្តថា នៅ​មុនពេល​កើតហេតុ កាលពី​ល្ងាច​ថ្ងៃទី​១២ ​ខែកញ្ញា ជនរងគ្រោះ​ទាំង​២​នាក់ ឪ​និង​កូន បាននាំគ្នា​មក​រាយ​សន្ទូច​នៅ​ចំណុច​បឹង ក្រោយ​ភូមិ​កើតហេតុ​ខាងលើ​។​​ ហើយក៏​បាត់​ដំណឹង​សូន្យ មិនឃើញ​មក​ផ្ទះ​វិញ ទើប​បងប្អូន​ក្រុមគ្រួសារ​មានការ​សង្ស័យ​ឆ្ងល់ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៣ ខែ​ដដែល ទើប​គេ​ប្រទះឃើញ​សព​អ្នក​ទាំង​២ នៅ​ចំណុច​ខាងលើ​។​ ​ទើប​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​ដឹកជញ្ជូន​មក​ផ្ទះ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​បើ​យោងតាម​ការពិនិត្យ​ជាក់ស្ដែង ជនរងគ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​មែន​។ ខណៈ​ពួកគេ​ដើរ​រាយ​សន្ទូច ឈាន​ជើង​ចូល​រណ្ដៅ​sk រួច​ជួយ​គ្នា​បណ្ដាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់​តែម្ដង​៕​B

#