ឪពុក​មាន​ជំងឺមហារីក សម្រេច​ក្តី​ប្រាថ្នា​ចុងក្រោយ​បណ្តើរ​កូនស្រី​ក្នុង​ឈុត​កូនក្រមុំ​

1224
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​ដ៏​រំជួលចិត្ត​ដែល​បុរស​ជនជាតិ​ហ្វីលីពីន ម្នាក់​មាន​ជំងឺមហារីក​ថ្លើម​សម្រេច ក្តី​ប្រាថ្នា​ចុងក្រោយ​បណ្តើរ​កូនស្រី​ក្នុង​ឈុត​កូនក្រមុំ ពីព្រោះ​គាត់​ដឹងខ្លួន​ថា​គាត់​មិនអាច​រស់ ដល់​ថ្ងៃ​កូនស្រី​រៀបការ​ឡើយ​។

​តាមរយៈ​រូបភាព​មួយ​សន្លឹក​នេះ បុរស​កំសត់​ឈ្មោះ ប៉ា​ពូ ប៉េ​ដ្រូ វីឡា​រី​ន (Papu Pedro Villarin) អាយុ ៦៥ ឆ្នាំ​ខំប្រឹង​បណ្តើរ​កូនស្រី ឆា​ឡូត ហ្គេ វីឡា​រី​ន (Charlotte Gay Villarin) ទាំង​ខ្លួន សម្រាក​នៅលើ​គ្រែ​ក្នុង​សភាព​ស្លេកស្លាំង​ដោយសារ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ ធ្វើឱ្យ​មហាជន​រំជួលចិត្ត​យ៉ាងខ្លាំង​។

​រូបថត​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃទី​៩ ខែសីហា ហើយ​ពេលនេះ​ទទួលបាន ២២.០០០ Like និង ១៥.០០០ Share ៕ ប្រែ​សម្រួល​: ខុម​


​ ​