ឪពុក​ម្នាក់​បណ្តោយឱ្យ​កូនស្រី​អាយុ ៦ ឆ្នាំ​បើកឡាន​លើផ្លូវ​

1040
ចែករម្លែក

​តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​គួរឱ្យ​ស្រៀវ​សាច់​ដែល​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន បង្ហាញ​ពី​ការធ្វេសប្រហែស​គួរឱ្យ​ហួសចិត្ត​ដែល​ពុក​ម្នាក់​បាន​បណ្តោយ ឱ្យ​កូនស្រី​អាយុ ៦ ឆ្នាំ​កាន់ចង្កូត​បើកឡាន​លើផ្លូវ ខណៈ​ខ្លួន​ជា​អ្នក​ថត​សកម្មភាព​កូន​។

​បន្ទាប់មក ប្តី​ប្រពន្ធ​ពួកគេ​បាន​បង្ហោះ​វី​ដេ​ឃ្លី​ប​នេះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​បង្អួត សាច់ញាតិ​ថា កូនស្រី​របស់ខ្លួន​ជំនាញ​ខាង​បើកបរ​។

​ជា​លទ្ធផល ប្តី​ប្រពន្ធ​ទាំងពីរ​ត្រូវបាន​កោះហៅ​ឱ្យចូល​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​តំបន់​ឆុង​យ៉ាង (Chongyang) ខេត្ត​ហ៊ូ​ប៉ី (Hubei) ប្រទេស​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែសីហា ដើម្បី​សួរនាំ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ស្ត្រី​ជា​ម្តាយ​បាន​អះអាងថា វីដេអូ​ឃ្លី​ប​នេះ​ថត​កាលពី​ថ្ងៃទី​៦ ខែសីហា វេលា​ម៉ោង ៥ ល្ងាច​។

​ក្រោយពី​ការស៊ើបអង្កេត ប៉ូលិស​បាន​ដកហូត​ប័ណ្ណបើកបរ​របស់​ស្ត្រី​ជា ម្តាយ ហើយ​បាន​ផាក ពិន័យ​ប្តី​ប្រពន្ធ​ទាំងពីរ​ប្រមាណ ៣០០ ដុល្លារ​៕ ប្រែ​សម្រួល​: ខុម​