ឪពុក​របស់​ម៉ៃ​ឃើ​ល ជែក​សុន ទទួលមរណភាព​នៅ​អាយុ ៨៩ ឆ្នាំ​

953
ចែករម្លែក

​លោក ចូ ជែក​សុន ឪពុក​របស់​តារាចម្រៀង​ល្បី ម៉ៃ​ឃើ​ល ជែក​សុន និង ចា​ណេ​ត ជែក​សុន បានទទួល​មរណភាព​នៅ​អាយុ ៨៩ ឆ្នាំ​។​

​លោក​ចូ ជែក​សុន​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ មិថុនា​។ យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានឱ្យដឹងថា គាត់​បាន​ស្ថិតនៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺមហារីក​លំពែង​ដំណាក់កាល​ចុងក្រោយ​។​

​ការស្លាប់​របស់គាត់​បា​ន​កើតឡើង​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ខួប​៩​ឆ្នាំ​នៃ​ការស្លាប់​កូនប្រុស​របស់គាត់ ម៉ៃ​ឃើ​ល ជែក​សុន​។​

​មេ​គ្រួសារ​ធំ​រូបនេះ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​អាជីព​របស់​កូន​ជែក​សុន​ទាំង ៥ រួមទាំង ម៉ៃ​ឃើ​ល ជែក​សុន និង ចា​ណេ​ត ជែក​សុន​។

​ការស្លាប់​របស់គាត់​ត្រូវបាន​បញ្ជាក់​នៅតាម​បណ្តាញ​សង្គម​ដោយ​គ្រួសារ​របស់គាត់​រួមទាំង​កូនស្រី​របស់គាត់​ឈ្មោះ ឡា តូ​យ៉ា ជែក​សុន និង​ចៅប្រុស ឈ្មោះ​តាច់ ជែក​សុន និង រ៉ា​ន់​ឌី ជែក​សុន​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ៃ​ឃើ​ល ជែក​សុន និង ឪពុក ចូ ជែក​សុន កាល​នៅរស់