ឪពុក​របស់ ធី​បូត ខ​ត​ធឹ​ស​:​បណ្តាញ​ព័ត៌មាន មាន​ចេតនា​ធ្វើបាប​កូនប្រុស​របស់លោក

137
ចែករម្លែក

ឪពុក​របស់​កីឡាករ ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) បាន​ចោទប្រកាន់​បណ្តាញ​ព័ត៌មាន នៅ​ក្រុង​ម៉ា​ឌ្រី​ត​ថា បានធ្វើ​បាប​កូនប្រុស​របស់លោក បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​មិន បានល្អ អំឡុងពេល​ក្រុម​រៀល ម៉ា​ឌ្រី​ត​( Real Madrid) ប្រកួត​ជាមួយ​ក្រុម អាសា​ក់​(Ajax )​ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
លោក ធា​រី ខ​ត​ធឹ​ស (Thierry Courtois) ជឿថា​បណ្តាញ​ព័ត៌មាន​បាន​ផ្តោត​គោលដៅ​លើ កូនប្រុស​របស់លោក បន្ទាប់ពី​កីឡាករ​រូបនេះ​របូត​៤​គ្រាប់ រួមទាំង​ការ​របូត​គ្រាប់​បាល់ ហ្វ្រី​ឃី​ក អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Eredivisie កាលពី​សប្តាហ៍​មុន​នៅ​ពហុ​កីឡដ្ឋាន Bernabeu ផងដែរ​។​
​ ​
វា​មិនមែនជា​លើក​ទី​១​ទេ ដែល​អតីត​អ្នកចាំទី​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​ប្រឈមមុខ​នឹង​ការរិះគន់ ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លិប Real Madrid កាលពី​រដូវក្តៅ​ឆ្នាំមុន ហើយ​ឪពុក​របស់ ខ​ត​ធឹ​ស មិនអាច​នៅ​ស្ងៀម​ជុំវិញ​បញ្ហា​នេះ​ទេ​។​
​ ​
លោក ធា​រី បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា គ្រប់គ្នា​ផ្តោត​គោលដៅ​លើ ខ​ត​ធឹ​ស​។ បណ្តាញ​ព័ត៌មាន​អេ​ស្ប៉ា​ញ​និង​កាសែត Flemish ហើយ​ក្នុងនាម​ជា​ឪពុក​ខ្ញុំ​មិនអាច​ធ្វើ​មិន ដឹង​មិនឮ​បានទេ​”​។​
​ ​
​លោក​បន្តថា “​មាន​លាយឡំ​រឿង​ផ្ទាល់ខ្លួន​ផងដែរ​កើតចេញពី​បណ្តាញសារព័ត៌មាន​។ ខ្ញុំ​ឃើញ​ពី​ចេតនា​របស់​អ្នកកាសែត​មកលើ​កូនប្រុស​របស់ខ្ញុំ​”​។ អនាគត​របស់ ខ​ត​ធឹ​ស ជាមួយ​ក្លឹប​នេះ​ក៏​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ផងដែរ បន្ទាប់ពី​មានការ​ប្រកាស​កាលពី ថ្ងៃ​ច័ន្ទ​ថា លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នឹង​វិល​ត្រឡប់មក​ធ្វើជា​អ្នក ចាត់ការ​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​