ឪពុក​រៀបការ​ជាមួយ​កូនស្រី​វ័យ ៤ ឆ្នាំ​ដើម្បី​សម្រេច​ក្តី​សុបិន​ចុងក្រោយ​របស់​នាង​

945
ចែករម្លែក

​បុរស​ជនជាតិ​ចិន​ម្នាក់​បានរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ពិសេស​មួយ​ដោយ​ខ្លួន​រៀបការ ជាមួយ​កូនស្រី​បង្កើត​អាយុ​ទើប ៤​ឆ្នាំ​ដែលមាន​ជំងឺមហារីក​ដើម្បី​សម្រេច​ក្តី​សុបិន ចុងក្រោយ​របស់​នាង​ដែល​ចង់​ក្លាយជា​កូនក្រមុំ​។

​គ្រូពេទ្យ​បាន​ពិនិត្យឃើញថា កុមារី យ៉ា​ស៊ីន (Yaxin) មាន​ជំងឺមហារីក​ឈាម​កាច សាហាវ​ម្យ៉ាង​ឱ្យ​ឈ្មោះថា leukaemia ហើយ​នាង​អាច​នឹង​ស្លាប់​ក្នុង​រយៈពេល​ពីរ​ខែ ទៀត ប្រសិនបើ​គ្រួសារ​របស់​នាង​រកប្រាក់​មិនបាន​សម្រាប់​ព្យាបាល​ឱ្យទាន់​ពេលវេលា​។​នេះ​បើ​យោងតាម​សម្ដី​របស់​ឪពុក​នាង​ឈ្មោះ យ័ន តុង​ហ្វា​ង (Yuan Dongfang)​។

​គាត់​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ទាំង​អួលដើមក​ថា គ្រួសារ​របស់គាត់​បាន​ចំណាយ ប្រាក់​សន្សំ​អស់​គ្មាន​សល់ ហើយ​ថែមទាំង​ជំពាក់​បំណុល​គេ​រុះ​កោះ​ទៀតផង​ដោយសារ ការព្យាបាល​ជំងឺ​នាង​ក្នុង​រយៈពេល ២ ឆ្នាំ​មកនេះ​។​

​គាត់​និយាយថា ពួកគាត់​បាន​ខ្ចីប្រាក់​គេ​ប្រហែល ៥៨.០០០ ដុល្លារ​អាម៉េរិក ដើម្បី​បង់ថ្លៃ ព្យាបាល ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​ប្រាប់ថា ការព្យាបាល​បន្ថែមនឹង​ត្រូវ​ចំណាយ​ប្រហែល ៨៧.០០០ ដុល្លារ​ទៀត​។

​កូនស្រី​របស់គាត់​បាន​ប្រាប់​គាត់​ថា នាង​ចង់​ធ្វើជា​កូនក្រមុំ ដូច្នេះ​គាត់​ក៏បាន​ស​ម្រេ​ចិត្ត​រៀបការ ជាមួយ​នាង​ក្នុង​មន្ទីរពេទ្យ​ប៉​យិន (Boren Hospital) ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី ថ្ងៃទី​១៧ ខែធ្នូ ពីព្រោះ​គាត់​បារម្ភ​ខ្លាច​រកប្រាក់​ព្យាបាល​នាង​មិនបាន​។

​ជា​ចុងក្រោយ​គាត់​បាន​អង្វរករ​សុំឱ្យ​សាធារណជន​មេត្តា​អាណិតអាសូរ​ជួយសង្គ្រោះ​ជីវិត កូនស្រី​ជាទី​ស្រឡាញ់​របស់គាត់​ផង​៕ ប្រែ​សម្រួល​: ខុម​