ឪពុក​ស្លាប់ កូនរង​របួស​ដោយសា​រ​រន្ទះបាញ់​

773

​ដោយៈ​គូលែន​/​សៀមរាបៈ​ឪពុក​បាន​ស្លាប់​នៅនឹងកន្លែង​។​ចំណែក​យុវជន​ជា​កូនរង​របួសស្រាល បន្ទាប់ពី​ក្រោយពី​ភ្លៀងហើយ​នាំគ្នា​ចេញពី​ខ្ទម​ចាំចំការ​ទៅ​បាញ់ថ្នាំ​ស្វាយចន្ទីរ​ដោយ​ធ្វើដំណើរ​បាន​ចំងាយ​ប្រហែល​ដប់​ម៉ែត្រ​ពី​ខ្ទម​ស្រាប់តែ​រន្ទះបាញ់​តែម្តង​។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ភ្នំ​ជញ្ជាំង ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​នគរបាល​ស្រុក​អន្លង់វែង បាន​បញ្ជាក់ថា ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ គឿន គួ​ន អាយុ ៤៣​ឆ្នាំ មុខរបរ​កម្មករ​។ ចំណែក​អ្នករងរបួស​ជា​កូន​ឈ្មោះ គឿន ច​ន្ធី អាយុ​១៧​ឆ្នាំ​។​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ទំនប់ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ។​

សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ​មេឃ​បាន​ភ្លៀង​យ៉ាងខ្លាំង តែ​ក្រោយមក​ក៏បាន​រាំងភ្លៀង​វិញ ។​ក្រោយ​ពេល​ភ្លៀងហើយ​ឪពុក​និង​កូន​បាននាំគ្នា ចេញពី​ខ្ទម​ចាំចំការ​ដើម្បី​ទៅ​បាញ់ថ្នាំ​ស្វាយចន្ទី​ធ្វើដំណើរ​បាន​ចំងាយ​ប្រហែល​ដប់​ម៉ែត្រ​ស្រាប់តែ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​៕មន

ឪពុក​ស្លាប់ កូនរង​របួស​ដោយសា​រ​រន្ទះបាញ់​នៅ​ស្រុក​អន្លង់វែង​(រូបថត​គូលែន)​