ឪពុក​៧​ប្រភេទ​នេះ អាច​បំផ្លាញ​អនាគត​កូន​បាន​

401
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ឪពុក​ដែល​អាច​បំផ្លាញ​កូន​បាន​។ តើ​មាន​បិតា បែបណា​ទៅ​?

​ប៉ាៗ​ដែល​ចូលចិត្ត​លេង​ទូរស័ព្ទ នោះ​កូន​នឹងធ្វើ​តាម​អ្នក​ដោយ​មិន​ចូលចិត្ត​អាន​សៀវភៅ ទេ មួយថ្ងៃៗ​នឹង​អាច​កាន់​ទូរស័ព្ទ​លេង​ដូចជា​អ្នក​អញ្ចឹង​។ ដូចនេះ​អ្នក​គួរតែ​ធ្វើជា​គំរូ​ល្អ ដល់​កូន ដោយ​អាន​សៀវភៅ​នៅមុខ​គេ ទើប​គេ​រៀន​តាម​អ្នក ហើយ​រៀន​បាន​ពូកែ​។​

​នៅពេលដែល​ឪពុក ជា​បុគ្គល​ដែល​ចូលចិត្ត​ប្រើ​អំពើ​ហឹ​ង្សា មួល​ម៉ៅ និង​ឆេវឆាវ ដោយ​គិតតែ​ប្រើ​ដៃ​ដើម្បី​ដោះស្រាយ​បញ្ហា នោះ​កូន​នឹង​រៀន​តាម​អ្នក​ឆាប់​ណាស់​។ ពេលដែល​គេ​ធំ​ឡើង គេ​នឹង​ប្រើតែ​អំពើ​ហឹ​ង្សា​ដោះស្រាយ​បញ្ហា​ទេ​។ ដូចនេះ​អ្នក​គួរតែ ប្រើ​សន្តិភាព​ដើម្បី​បង្រៀន​កូន​ដោះស្រាយ​បញ្ហា​ដោយ​មិនមែនជា​កណ្តាប់ដៃ​នោះ ឡើយ​។​

​ប៉ា​ដែល​ចូលចិត្ត​ជក់បារី គឺអាច​នាំ​ឲ្យ​កូន​ជក់​តាម​អ្នក​ពេលដែល​ធំ​ឡើង​។ ដូចនេះ នៅពេលដែល​អ្នកមាន​កូន អ្នក​គួរតែ​ឈប់​ជក់បារី ព្រោះ​អាច​នាំ​កូន​ខូច​ហើយក៏​អាចធ្វើ ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ផងដែរ​។​

​អ្នក​មិនគួរ​ស្រឡាញ់​កូន​ឲ្យ​គេ​ដឹងចិត្ត​ទេ​ព្រោះ​អាចធ្វើ​ឲ្យ​កូន​មិនមាន​ចរិត​ដែល​ឯករាជ្យ ឡើយ ដោយ​ពឹងផ្អែក​តែ​អ្នក​។ ដូចនេះ អ្នក​គួរតែ​ស្រឡាញ់​កុំ​ឲ្យ​គេ​ដឹង​ដោយ​មិនគួរ​ទិញ ឲ្យ​គេ​គ្រប់មុខ​ទេ​ពេលដែល​គេ​មិន​ចង់បាន ទើប​អាច​វឹក​ហាត់​គេ​តាំងពី​តូច​បាន​។​

​លោកឪពុក​ដែល​មិនសូវ​នៅផ្ទះ ក៏​អាចធ្វើ​ឲ្យ​កូន​ខូច​ដែរ ព្រោះ​កូន​អាច​ខ្វះ​ក្តី​ស្រឡាញ់ ខ្វះ​ការអប់រំ និង​ប្រៀនប្រដៅ ដោយ​អាចធ្វើ​ឲ្យ​គេ​ងាយ​ដើរ​ផ្លូវខុស​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​នៅផ្ទះ​កំដរ​កូន​ឲ្យ​បាន​ច្រើន ដើម្បី​អនាគត​របស់គេ​។​

​ប៉ាៗ​ដែលមាន​ស្រី​នៅក្រៅ នឹង​បំផ្លាញ​សុភមង្គល​កូន​មួយ​រំពេច​ពេលដែល​គេ​ដឹង ហើយ​ឃើញ​រូបភាព​មួយ​នេះ​ដោយផ្ទាល់​ភ្នែក​។ ដូចនេះ អ្នក​គួរតែ​ធ្វើជា​លោកប៉ា​ដែល ល្អ​ម្នាក់ ទើប​អាចធ្វើ​ឲ្យ​កូន​អ្នក​ពោរពេញ​ទៅដោយ​ក្តី​ស្រឡាញ់​ហើយ​អនាគត​នឹង​ល្អ ខ្លាំង​តែម្តង​៕ ដោយៈ health.com.kh

#