ឪឡឹក​អាច​ព្យាបាល​អសមត្ថភាព​ផ្លូវភេទ​

306

តាម​ការស្រាវជ្រាវ​មួយចំនួន បុរស​ដែល​អសមត្ថភាព​ផ្លូវភេទ​មិនអាច ប្រើ Viagra នោះ ឪឡឹក​ជា​វិធីសាស្ត្រ ជំនួស​សុវត្ថិភាព​មួយ ។​
​ ​
​ឪឡឹក​ផ្ទុក​សារធាតុ Citrulline ការចាប់​កំណើត​របស់​ថ្នាំ​បង្កើន សមត្ថភាព​ផ្លូវភេទ និង​វិធី​ព្យាបាល អសមត្ថភាព​ផ្លូវភេទ​ផ្សេងៗ អាចជួយ ដល់​បុរស​ជាច្រើន​ឱ្យមាន​ជីវិត​ផ្លូវភេទ ប្រសើរ​ឡើងវិញ ប៉ុន្តែ​ពុំមែន​បុរស​ទាំងអស់​សុទ្ធតែ​អាច​ប្រើ Viagra បានទេ ដោយសារ​ជួប​ឥទ្ធិពល​បន្ទាប់បន្សំ​មួយ ចំនួន​ដូចជា​ឈឺទ្រូង និង​ឥទ្ធិពល​បេះដូង ។​
​ ​
Viagra ធ្វើ​សកម្មភាព​ដោយ​វិធី បង្កើន​បរិមាណ​ចរាចរ​ឈាម​ទៅដល់ ប្រដាប់ភេទ​ធ្វើឱ្យ​បុរស​ងាយ ឡើង​រឹង ពេល​ត្រូវបាន​រំញោច ។ Citrullino មាន​ក្នុង​ឪឡឹក​អាចមាន​ប្រសិទ្ធភាព ដូចគ្នា ទោះបី​វា​ធ្វើ​សកម្មភាព​តាម​វិធី ផ្សេង ។​
​ ​
​ឪឡឹក​សំខាន់​ជា​ទឹក ដូច្នេះ កម្រិត Citrulline ខ្ពស់បំផុត​ពេល​ឪឡឹក ត្រូវបាន​កៀប​យក​ទឹក ។​ទឹក​ឪឡឹក​មិន​បង្ក គ្រោះថ្នាក់​ដល់​សុខភាព ។ ដូច្នេះ​បុរស គ្រប់រូប​អាច​សាកល្បង​បំពេញ Citrulline ដូចជា​សារជាតិ​មួយ​ជំនួស Viagra​។​
​ ​
​ការស្រាវជ្រាវ​បង្ហាញថា បុរស​ដែល​ត្រូវបាន​បំពេញ Citrulline ពី​ឪឡឹក​មានការ​កើនឡើង​ចំនួន​ដង “​សិច​” ។ ប្រសិន​មុននេះ​ជា​មធ្យម​គេ​មាន ១,៣៧​ដង ក្នុង​មួយខែ​នោះ ក្រោយ ពេល​ព្យាបាល​ដោយ Citrulline បាន​កើន​ឡើងដល់ ២,៣ ដង ។​
​ ​
​ផ្អែកលើ​លទ្ធផល​ស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ​មួយចំនួន​អះអាងថា លើកលែងតែ​អ្នកមាន​ជំងឺ​អាលែកហ្ស៊ី ឬ​កើត​ជំងឺ​ទឹកនោមផ្អែម បុរស​ដែល អសមត្ថភាព​ផ្លូវភេទ អាច​បរិភោគ​ឪឡឹក ឬ​ទទួលទាន​ទឹក​ឪឡឹក ដើម្បី​បង្កើន សមត្ថភាព​ឡើង​រឹង​របស់ “​អង្គ​ជាតិ​” ៕ ប្រែ​សម្រួលៈ រតនៈ​