ឪឡឹក – Viagra ដ៏​អស្ចារ្យ​របស់​បុរស​

1606
ចែករម្លែក

បុរស​មួយចំនួន​ជួប​ការលំបាក ក្នុង​បញ្ហា​ផ្លូវភេទ ដោយ​ការមិន​ឡើង​រឹង ។ ប៉ុន្តែ​ឪឡឹក អាចជួយ​បុរស​កែប្រែ ប្រសើរឡើង​ស្ថានភាព​អសមត្ថភាព​ផ្លូវ ភេទ ។​
​ ​
​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​ថា ឪឡឹក​ផ្ទុក​សមាសធាតុ​មួយ​ហៅថា Citrulline អាច​រំញោច សកម្មភាព​ផលិត សារជាតិ​ចម្រុះ​មួយ ជួយ​សម្រួល​សរសៃ ឈាម​រាងកាយ​ដូចនឹង​អ្វី ដែល​កើតឡើង​ពេល​បុរស​លេបថ្នាំ Viagra។​

Citrulline ត្រូវបាន​រកឃើញ ក្នុង​សាច់ និង​សម្បក​ឪឡឹក ។ សារជាតិ​នេះ នឹង​ប្រតិកម្ម ជាមួយ អង់​ហ្ស៊ី​ម​សរីរាង្គ ពេល​យើង​បរិភោគ​ឪឡឹក​ក្នុង​បរិមាណ​ច្រើន​ហើយ​បន្ទាប់មក នឹងត្រូវ​បាន បំប្លែង​ទៅជា arginine ជា​អាស៊ីត​អាមីន មួយ​មាន​ប្រយោជន៍ arginine នេះ ជួយ បង្កើន​អុកស៊ីត​នី​ទ្រិ​ក ធ្វើឱ្យ​យារ​សរសៃ ឈាម​, ផ្តើម​ពី​នោះ ជួយ​ព្យាបាល​ជំងឺ អសមត្ថភាព​ផ្លូវភេទ ។​
​ ​
​ឪឡឹក​ត្រូវបាន​ចាត់ទុក​ដូចជា Viagra ធម្មជាតិ​មួយ ។ ប្រសិន​ចង់​ជំនួយ ផ្លូវភេទ​ដោយ​ឪឡឹក បុរស​គួរ​បរិភោគ សម្បក​ឪឡឹក ព្រោះ​សារជាតិ Citrulline ប្រមូលផ្តុំ​ដល់​៦០​ភាគរយ នៅ​សម្បក ។ ឪឡឹក​សាច់​លឿង​មាន​សារជាតិ​នេះ ច្រើន​បំផុត ។​
​ ​
​ទន្ទឹមនឹង​ប្រសិទ្ធភាព​ជួយ​ឱ្យ លិង្គ​ឡើង​រឹង ការបរិភោគ​ឪឡឹក​ជាប្រចាំ នៅ​ជួយ​គ្រប់គ្រង​ទម្ងន់ ក៏ដូចជា​បន្ថយ ជាតិ​ខ្លាញ់​ប្រមូលផ្តុំ​ខាងក្នុង​សរសៃឈាម ៕ ប្រែ​សម្រួល​៖ រតនៈ​