ឪ​ក្មេក​និង​កូនប្រសារ ត្រូវបាន​ឃាត់ខ្លួន ខណៈ​កំពុង​លួច​ពន្លះ​គោ​គេ​យក​សាច់​ធ្វើ​ម្ហូប​

611
ចែករម្លែក

​ដោយ​: វ៉ៃ​កូ​
ស្វាយរៀង​:
បុរស​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ធ្វើការ​ឃាត់ខ្លួន ខណៈដែល​បុរស​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​លួច​ពន្លះ​សត្វ​គោ​អ្នកស្រុក យក​សាច់​ធ្វើ​ម្ហូប ស្របពេលនោះ សមត្ថកិច្ច​ចេញ​ល្បាត ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ពេលយប់ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​តែម្តង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ម៉ោង​៦​ល្ងាច នៅ​ចំណុច​ខាងលិច​ទួល​ព្រៃ​ពោន ចម្ងាយ ៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​សំឡី​ខាងត្បូង ឃុំ​សំឡី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ បានចេញ​ល្បាត ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ពេលយប់ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ចំនួន ២​នាក់ កំពុង​ធ្វើ​សកម្មភាព​ពន្លះ​សត្វ​គោ ឈ្មោល ១​ក្បាល ពណ៌​ត្នោត ដែល​រុំ​ជាប់​នឹង ដើម​អាកាស្យា លើ​ភ្លឺ​ប្រឡាយ​ពេលនោះ សមត្ថកិច្ច​យើង​ក៏​សួរនាំ​ទើប​ដឹងថា ជា​ចោរលួច​ប្រ​លះ​សាច់គោ​។

​ប្រភព​បាន​បន្តទៀតថា ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទី ១ ឈ្មោះ ញឹម ច​ន្នា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ ឃុំ​(​ខាងលើ​) ទី​២ ឈ្មោះ​អឿន ឈើ​កា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មរ មាន​ទីលំនៅ ភូមិ​សំឡី​ខាងជើង ឃុំ​សំឡី (​កូនប្រសារ​)​។

​សមត្ថកិច្ច​បាន​សួរចម្លើយ​ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួ​យ​វះ​គោ​របស់​ប្រជាពលរដ្ឋ​ពិតមែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​នគរបាល​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​