ឪ​វក់​លេង​ទូរស័ព្ទ​ពេក កូនតូច​ចេញ​ផ្ទះ​ពី​វង្វេង​បាត់​

1179
ចែករម្លែក

​ពិតជា​គួរឱ្យ​ហួសចិត្ត​មែនទែន​ដែល​បុរស​ម្នា​ក់នៅ​ប្រទេស​ចិន បាន​បាត់​កូនតូច​មិនដឹង​ទៅណា ដោយសារតែ​ខ្លួន​វក់​លេង​ទូរស័ព្ទ​ខ្លាំងពេក ហើយ​ទាល់តែ​ឃើញ​សេចក្តីរាយការណ៍​តាម​អន​ឡាញ អំពី​ការបាត់​ខ្លួន​ក្មេង​ទើប​ដឹង​។

​នៅ​ថ្ងៃកើតហេតុ​កាលពី​ថ្ងៃទី​២៨​ខែមិថុនា បុរស​ជា​ឪពុក​មាន​ភារកិច្ច​មើលថែ​កូនប្រុស​អាយុ ៥ ឆ្នាំឈ្មោះ ខៃ​ខៃ (Kaikai) ។​តែដោយសារ​ខ្លួន​វក់​លេង​ទូរស័ព្ទ​ពេក​ដោយ​មិនបាន​រវីរវល់​ជាមួយ​កូន ទើប​បណ្តាលឱ្យ​កូន​ដើរ​ចេញពីផ្ទះ​ដោយ​មិន​ប្រាប់​ដើម្បី​ទៅរក​ម្តាយ​។

​ក្មេង​នេះ​បាន​ដើរ​ឆ្លងផ្លូវ​មួយ​ពី​ផ្លូវ​មួយ ដែលមាន​ចរាចរណ៍​ខ្វាត់ខ្វែង​ក្នុង​ក្រុង​ចាង​ជា​កាង (Zhangjiagang) ហើយក៏​វង្វេង​។ ដោយ​ចេះតែ​ដើរ​ឆ្ងាយ​ទៅៗ​គ្មាន​គោលដៅ​ក្នុង​ចម្ងាយ ផ្លូវ​ប្រមាណ ៨ គី​ឡី​ម៉ែត្រ អ្នកដំណើរ​ឆ្លងកាត់​ម្នាក់​បាន​ប្រទះឃើញ​ហើយ​ចាប់អារម្មណ៍​ថា​ក្មេង​នេះ ច្បាស់​ជា​វង្វេង​ឪពុកម្តាយ ក៏​ទូរស័ព្ទ​រាយការណ៍​ទៅ​ប៉ូលិស​។

​ដោយសារតែ ខៃ​ខៃ នៅ​ក្មេង​ពេក រូបគេ​មិនចេះ​ប្រាប់​ប៉ូលិស​ថា​ខ្លួន​រស់នៅ​ទីណា ហើយ​ឪពុកម្តាយ របស់ខ្លួន​នៅទីណា​ឡើយ​។ ដោយសារតែ​បែបនេះ ប៉ូលិស​បានសម្រេច​ចិត្ត​បង្ហោះ​សា​រលើ​បណ្តាញ ទំនាក់ទំនង​សង្គម​ចិន ដើម្បី​ប្រកាស​ស្វែងរក​ឪពុកម្តាយ​។ ឪពុក​ដែលមាន​ត្រកូល ហុង (Hong) បានឃើញ​ការជូនដំណឹង​អំពី​ការបាត់​ខ្លួន​កូន​នៅ ២ ម៉ោង​ក្រោយមក​ក្នុង​គ្រុប​ឆាត​របស់​ចិន WeChat​។​

​យោងតាម​គេហទំព័រ People’s Daily Online បានឱ្យដឹងថា បុរស​ជា​ឪពុក​បាន​រាយការណ៍​ទៅ ប៉ូលិស ហើយ​បាន​ទៅ​ទទួល​កូនប្រុស​មក​ផ្ទះ​វិញ​នៅ​ម៉ោង ៦ ល្ងាច​ថ្ងៃ​ដដែល​។ នេះ​ពិតជា​សំណាង ណាស់​ដែល​កូន​គ្មាន​គ្រោះថ្នាក់ កុំ​អី នឹងមាន​វិប្បដិសារី​មួយជីវិត​៕ ប្រែ​សម្រួល​: ខុម​