ឫស​, រៀង​, រាង​, ឱសានវាទ​, គ្រញូង​, គ្រាមភាសា​

364
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ឫស ( ន​. ) អវយវៈ​ចំណែក​មួយ​របស់​រុក្ខជាតិ​, តិណជាតិ​, វល្លិជាតិ​ដែល​ដុះ​ចាក់​ចុះ ទៅក្នុង​ដី សម្រាប់​ស្រូបយក​រសជាតិ​ដី ដូចជា​អាហារ​ឬ​ដែល​ដុះ​ស្រោប​ដើមឈើ​ជាដើម : ឫស​ឈើ​, ឫសស្មៅ​, ឫសវល្លិ​, ឫសប្រទាល​ផ្ញើប្រាណ ។ ចុងគល់​ធ្មេញ​ដែល​ដុះ ក្នុង​សាច់​អញ្ចាញធ្មេញ : ឫសធ្មេញ ។ ឫសកែវ ឫស​ដែល​ដុះ​ចាក់​ត្រង់​ទៅ​ក្រោម ជា​ឫស​សំខាន់​របស់​ឈើ (​ប៉ុន្តែ​ឈើ​ខ្លះ​ឥត​ឫសកែវ​ក៏មាន​) ។​

​រៀង ( កិ​. ឬ កិ​. វិ​. ) ដាក់​តាម​លំដាប់​; ធ្វើ​ឲ្យ​ត្រូវ​លំដាប់​, ឲ្យ​ត្រូវ​របៀប​, ឲ្យ​ត្រូវ​ជួរ​, ឲ្យ​ជា​ជួរ : រៀងលេខ​, ដាក់​រៀង​គ្នា​, ឈរ​រៀង​គ្នា​, ដើមឈើ​ដុះ​រៀង​គ្នា ។ ប្រែ​រៀង សេចក្ដី ប្រែ​ពី​ភាសា​មួយ​មកជា​ភាសា​ដទៃ​រៀង​សេចក្ដី​មិន​ឲ្យ​លើស​មិន​ឲ្យ​ខ្វះ ។ ដែល​តៗ​គ្នា​តាម​លំដាប់​; ដរាប : រៀង​តាមផ្លូវ​; តែងមាន​រៀងមក ។ រាល់​, សព្វ​, គ្រប់ : រៀងខ្លួន រាល់ខ្លួន​, សព្វ​ខ្លួន ។ រៀងរាល់ថ្ងៃ រាល់​ថ្ងៃជា​ដរាប ។ រៀងរាប រៀង​ដរាប ។ គុ​. លេខ​រៀង លេខ​ដែល​រៀង​តាម​លំដាប់ ។​ល​។

​រាង ( កិ​. ឬ គុ​. ) ចាល​, រអា លែង​ចង់ លែង​ត្រូវការ​ទៀត : ផ្លូវ​នុ៎ះ​ពិបាក​ណាស់​, ខ្ញុំ​រាង​ហើយ​មិន​ទៅទៀត​ទេ ! ។ ខ្លាចរអា​លែង​ហ៊ាន​ទៀត : ត្រូវគេ​បន្ទោស​ច្រើនដង ហើយ​នៅតែ​មិន​រាង ។ រាងចាល ចាលចិត្ត​ចាល​គំនិត​រាង​លែង​ហ៊ាន​ទៀត ។ រាងរអា រាង​ទ្រាន់​ខ្លាំង ។ រាង​មិន​ឈ្នះ​រាគ តាំងចិត្ត​ថា​រាង​ហើយ ប៉ុន្តែ​គង់​មិន​ឈ្នះ​តម្រេក ។
( ន​. ) សណ្ឋាន​, ទ្រង់​, ទ្រង់ទ្រាយ : រាងក្រអាញ​, រាងច្រឡោ​, រាងរល​, រាងស្តើង ។ រាងរៅ​ទ្រង់ទ្រាយ​រូបរាង ។​ល​។ (​ម​. ព​. រូប ផង​) ។

​ឱសានវាទ –​ន៉ៈ​វាត បា​. ( ន​. ) (< ឱ​សាន + វាទ​) ពាក្យសម្ដី​ក្រោយបង្អស់​; ការដាក់ កំហិត​ក្រោយ​បំផុត​, ខសន្យា​ជាដាច់ខាត​ចុងក្រោយបង្អស់​, សេចក្ដីស្នើ​យ៉ាងច្បាស់ លាស់ និង​យ៉ាង​ម៉ឺងម៉ាត់​ក្រោយ​បំផុត​របស់​រដ្ឋ​ណាមួយ ដែល​ផ្ញើ​ដាក់​កំហិត​ដល់​រដ្ឋ មួយ​ទៀតថា បើ​មិន​យល់ព្រម​ទទួល​តាម​សេចក្ដីស្នើ​របស់ខ្លួន​ទេ​ខ្លួន​នឹងធ្វើ​យ៉ាង នេះ​ឬ​យ៉ាងនោះ ឬក៏​អាច​នឹង​បណ្ដាល​ឲ្យ​កើតមាន​សង្គ្រាម​នឹង​គ្នា​ក៏សឹងមាន :​ផ្ញើ​ឱ​សាន វាទ​, បាន​ឆ្លើយតប​នឹង​ឱសានវាទ​របស់​បក្សពួក​ម្ខាង ។

​គ្រញូង ( ន​. ) ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម​, សម្បុរ​ក្រហម​ក្រមៅ សាច់​ជិតស្និទ្ធ​រឹង ជាប់​អង្វែង សម្រាប់​ប្រើការ​ធ្វើ​គ្រឿង​ចលនវត្ថុ​ផ្សេងៗ​; គ្រញូង​មាន ២ យ៉ាង​គឺ គ្រញូង ដែក សម្បុរ​ក្រមៅ​, គ្រញូងឈាមមាន់ សម្បុរ​ភាវ ។

​គ្រាមភាសា –​ម៉ៈ​– សំ​.; បា​. ( ន​. ) (​គាមភាសា​) ភាសា​អ្នកស្រុក គឺ​សំដី​ដែល អ្នកស្រុក​ភូមិ​នីមួយៗ​និយាយ​តាម​ទម្លាប់ ល្អៀង​ពី​អក្សរ ឬ ពី​ពាក្យ​ដើម​ដូចជា ក៏ = គ៏​; ថ្ងៃ = ង៉ៃ​; ទៅ = តុះ​; មក = ម​,​ម៉ុះ​; មិនដឹង​ទេ = មិនដឹង​ងេ​; អាឯង = អាអ្ហែង​; សុខ​សប្បាយ ទេ​ឬ​? = សុខ​សប្បាយ​ទេ​អ្ហ៊ៃ​?; ក្រឡាហោម = ក្រ​ហោម​; យមរាជ ឬ យោមរាជ = ជំ​រាជ​; វង្សាអគ្គរាជ = អ​ន្សរ​គ្រា​ជ​; សង្ឃរាជ = សង្គ្រាជ ។​ល​។ វេ​វ​. សាមញ្ញ​ភាសា (​ពាក្យ សាមញ្ញ​, ពាក្យ​ផ្សារ​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​