ឮ​, លក្ខខណ្ឌ​, លម្ហែ​, លម្ហើយ​, លម្ហ​, លាក់​, លក្ខ​, ល័ក្កចាន់​, ឭ​, រម្លឹក​, លាន់​

465

​ឮ ស្រៈ​សំស្ក្រឹត ជាទី​ឃៈ (​អ​. ថ​. លឺ​) ជា​ទន្តជៈ​មាន​សំឡេង​កើត ត្រង់​ប្រទល់​ធ្មេញ (​ដូច ល ដែរ​), មាន ប្រើ​បន្តិចបន្តួច ដូចជា ព​. បុ​. ថា​៖ ឮជ័យ​, ឮជា ជាដើម (​ម​. ព​. ទាំងនោះ​) ។ ( កិ​. ) ចាប់យក​សូរសព្ទ បាន​ឬ​បានដឹង សូរសព្ទ​ដោយ​សោ​ត្រ​ប្រសាទ​៖ ឮ​គេ និយាយ​គ្នា​, ឮដំណឹង ។ លាន់​សូរសព្ទ​ចេញ​៖ ផ្គរ​លាន់ឮ​ខ្លាំង ។ ឮឈ្មោះ ឬ ឮនាម ល្បីឈ្មោះ​, សាយ​ឈ្មោះ ។ ឮ មាត់​ឮ​ក ឮសូរ​ជជែក​ប្រកែក​គ្នា​, កើត មាន​ជម្លោះ​ប្រកែក ៘
​ ​
លក្ខខណ្ឌ លាក់​ខាន់ បា​. ( ន​. ) (​លក្ខ + ខណ្ឌ​) កម្រិត​, សង្កាត់​, ប៉ែក​ដោយឡែក​, កំណត់​គោល​, ព្រំ​ ៖ ទី​មាន​ល័ក្ខខ័ណ្ឌ​, សម្តី​មាន​ល័ក្ខខ័ណ្ឌ​, ត្រូវធ្វើ​លក្ខខណ្ឌ​ឱ្យ​ទៀងទាត់ ។ ល័ក្ខខ័ណ្ឌ​
​ ​
លម្ហែ ( កិ​. ) ធ្វើឱ្យ​ល្ហែ​, ឱ្យ ទំនេរ​មាន​កាលកំណត់​៖ លម្ហែខ្លួន​, ឈប់​លំហែ ។ សរ​. ជា រម្ហែ ឬ រំហែ ក៏មាន ។ លំហែ​
​ ​
លម្ហើយ ( កិ​. ) ធ្វើឱ្យ​ល្ហើយ​, ហាលខ្យល់​ឱ្យ​ល្ហើយ​៖ ឈរ​លម្ហើយ ខ្លួន ។ ព​. ប្រ​. ឈប់​អំពី​កិច្ចការ​សម្រាក ខ្លួន​មានកំណត់​កាល​វេលា​៖ ឈប់ លម្ហើយ​ខ្លួន ។ ន​. រដូវ​ដែល​ធ្លាក់​ខ្យល់ ពី​ទិសឧត្តរ​បក់​មក​៖ រដូវ​លំហើយ​, លំហើយ (​សរទរដូវ​) ។ សរ​. ជា រម្ហើយ ឬ រំហើយ ក៏មាន ។
​ ​
​លម្ហ ( ន​. ) ទី​ដែល​វាល​ល្ហ​៖ លម្ហ​សមុទ្រ ។ ឋាន​ក្រោម​ជើង​ហោជាង នៃ​ប្រាសាទ ឬ​វិហារ​មុខដាច់ ដែល​មើល ពី​ដី​ទៅ​ឃើញ​ល្ហ ព្រោះ​មិនមាន​ដំបូល បាំងសាច​៖ លំហ​នាងច្រាល គឺ​លំហ និង​នាងច្រាល (​ម​. ព​. នាងច្រាល ផង​) សរសេរ​ជា រម្ហ ឬ រំហ ក៏មាន ។ លំហ​
​ ​
​លាក់ ( កិ​. ) ធ្វើឱ្យមាន​គន្លាក់​៖ លាក់​ឈើ ។ បិទបាំង​, បំបាំង​ឬ​ទុក មិន​ឱ្យគេ​ឃើញ មិន​ឱ្យគេ​ដឹង​៖ លាក់ របស់​, លាក់ខ្លួន​, លាក់ពុត ។ លាក់កំនួច លាក់​គំនិត​ដែល​កួច​កាន់​ទុក ឬ​លាក់ ល្បិច​, លាក់​ចំណេះ ។ លាក់បាំង​អ្វី និ​. ពាក្យ​និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់ សេចក្តី​ទៀងត្រង់​មិន​លាក់​មិន​បំបាំង​ ៖ លាក់បាំង​អ្វី​ខ្ញុំ​សព្វថ្ងៃនេះ​ទ័ល ក្រ​ណាស់ បានជា​មករក​ខ្ចីប្រាក់​អ្នក ។ លាក់​លៀប ឬ​លាក់លៀម លាក់​ក្បិតក្បៀត​ទុក​សំចៃ​ឬ​លាក់ទុក​នៅ កៀនកោះ ។ លាក់​សុំ លាក់ទុក​ត្រដក់ត្រសុំ ៘
​ ​
លក្ខ ល័ក​-​ខៈ បា​. ឬ សំ​. ( ន​. ) កំណត់​, ទី​សម្គាល់​, គ្រឿង​ចំណាំ​, ច​ន្លោ​ង​, គ្រឿង​កំណត់​រាប់​, ខ្នាត​, ទីវ​, បុណ្យ​, បុណ្យ​ភ័ព្វ​, សំណាង ។ សំខ្យា . ចំនួន​សែន​, មួយ​សែន (១០០,០០០) ។ លក្ខមូល តម្លៃ​មួយ​សែន (​ហៅ អនេកត្ថសំខ្យា ប្រើ​ជា ន​.) ។ លក្ស​
​ ​
​ល័ក្កចាន់ លាក់​-​កៈ​– ស​. ( ន​. ) (​ល័កច័ន អ​. ថ​. ល៉ា​ក់​-​កៈ​ចាន់​) ក្អម​ឬ​ថូ​ទឹក ច្រើនតែ​ធ្វើ​ដោយ​ឈើ ក្រឡឹង​ឬ​ដោយ​បន្ទោះ​ត្បាញ ខ្មុក​ម្រ័ក្សណ៍ មាន​ខ្សែ​សម្រាប់​យួរ​ឬ ស្ពាយ​បាន​, សម្រាប់​ដាក់​ទឹក ប្រើ​ក្នុង វេលា​ដើរ​ដំណើរ​, ជា​បរិក្ខារ​របស់​បព្វ ជិត​៖ ល័ក្កចាន់​របស់លោក​អ្នក​កាន់​ធុតង្គ សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ ។​
​ ​
​ឭ ស្រៈ​សំស្ក្រឹត ជា​រស្សៈ (​អ​. ថ​. លឹ​) ជា​ទន្តជៈ​មាន​សំឡេង​កើត​ត្រង់ ប្រទល់​ធ្មេញ (​ដូច ល ដែរ​), សម្រាប់ ភាសា​ខ្មែរ ប្រើ​ចំពោះតែ​ពាក្យ​ពីរ​ម៉ាត់ គឺ រឭក​, រំឭក ដែល​ប្រើ​ជា​ជំនួស រលឹក ឬ រំលឹក បាន​តាម​ពេញចិត្ត​ប្រើ ។
​រម្លឹក ( កិ​. ) ធ្វើឱ្យ​រឭក​ឃើញ គឺ​ឱ្យ​នឹកឃើញ​, ឱ្យ​ភ្ញាក់ស្មារតី​, ឱ្យ​ចាំ ឡើងវិញ​៖ រម្លឹកស្មារតី​, រំលឹក​គ្នា​, រំឭក​មេ​ទន្ទេញ (​បុ​. សរ​. រំលឹក ក៏បាន​, សម័យ​ឥឡូវ​ក៏​សរសេរ រំឭក ឬ រំលឹក ឬ រម្លឹក នេះ ប្រើ​ជា​ជំនួស​គ្នា​បាន​តាម ត្រូវការ​) ។ រំលឹក​, រំឭក​
​ ​
​លាន់ ( កិ​. ) បញ្ចោ​ញ​សូរ សព្ទ​ឮ​ខ្លាំង​ឬ​តិច​ក៏មាន​, ធ្វើ​ឱ្យឮ​រំពង​៖ ផ្គរលាន់​, មែកឈើ​លាន់​នឹង​បាក់​, លាន់ សរសៃ ។ ធ្លាយ​វាចា​ចេញមក​ដោយ​ទប់ មាត់​ឱ្យនៅ​ស្ងៀម​ពុំបាន​៖ លាន់មាត់​, លាន់សម្តី ។ កិ​. វិ​. ដែលមាន​សូរ​ឮ​ស៊ាន ឬ​កងរំពង ( ន​. ) នេសាទុបករណ៍​មួយ ប្រភេទ ធ្វើ​ដោយ​ចោះ​ដើម​ឫស្សី​ធំ​មួយ កំណាត់​ទម្លុះ​ឱ្យមាន​ប្រហោង​ជា​ហែប មាន​ប្រឹស​សម្រាប់​ដាក់​ត្រាំ​ក្នុង​ទឹក​ឱ្យ អន្ទង់​ចូល​៖ អន្ទង់​ចូលក្នុង​លាន់ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​