ឯកជន​ក្នុង​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ គឺជា​ការចាំបាច់​ដើម្បី​រួមគ្នា​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ដោយ​មិនអាច​ខ្វះ​បាន​

172
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​នា​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតក្នុង​ទីតាំង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ បាន​ប្រារព្ធ​ពិធី​ប្រុង​ពលី ដើម្បី​រុះរើ​និង​សាងសង់​ឡើងវិញ​នូវ​រហាត់ទឹក​ចំណាស់​ដែលជា​អត្តសញ្ញាណ​មួយ​ក្នុង​ខេត្តសៀមរាប​និង​ជា​សម្បត្តិ​ដូនតា​ដែល​បាន​បន្សល់​មកជា​ច្រើន​ឆ្នាំ​ឱ្យ​មាំទាំ​ឡើងវិញ ព្រមទាំង​រៀបចំ​សួនច្បារ​លម្អ​ផង ក្រោម​ជំនួយ​សប្បុរសធម៌ របស់ លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​

ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​អ​ប្សា​រ​បាន​កោតសរសើរ​ស្រី សៀង ចាន់​ហេង ដែល​បានរួម​ចំណែក​ក្នុង កិច្ចការ​អភិរក្ស បេតិកភណ្ឌ​ជាតិ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ សកម្មភាព​នេះ​សរ​ឱ្យ ឃើញ ពី​វប្បធម៌​នៃ​សាមគ្គីភាព ការស្រឡាញ់ និង​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការថែរក្សា​មរតក​វប្បធម៌​ជាតិ ព្រោះ​
​ការងារ អភិរក្ស​មិនមែនជា​ការងារ​ស្នូល​តែម្នាក់ឯង​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​អាជ្ញាធរ​ជាតិ​អប្សរា​ទេ តែ​ជាការ​រួមចំណែក​ពី​កូន​ខ្មែរ​គ្រប់រូប គ្រប់​មជ្ឈដ្ឋាន គ្រប់​វិស័យ ដើម្បី​ថែ​រក្ស​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​អន្តរជាតិ​ឱ្យ បាន​គង់វង្ស​។​

លោក​អគ្គ​យក​ក៏បាន​បញ្ជាក់ដែរថា រហាត់ទឹក​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ទាញយក​ទឹក​មក​ស្រោចស្រព កូនឈើ​ក្នុង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ ដើម្បី​ដាំ​ក្នុង​តំបន់​អង្គរ​ផង​និង​ចែកជូន​ដល់​អ្នក ត្រូវការ​ទូទាំង ប្រទេស ផង​។ ពិសេស​រហាត់ទឹក គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​កាត់បន្ថយ​ផ្សែង​ពុល ពី​ក្នុង​បរិស្ថាន​ដោយ ការមិន​ប្រើ ម៉ាស៊ីន បូមទឹក មិន​បង្ក​សំឡេង​រំខាន និង​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស រួមទាំង​ប្រាសាទ​នៅក្នុង​តំបន់ អង្គរ​តាម រយៈ ចំហេះ​ឥន្ធនៈ​។

ចំពោះ​ដំណើរការ​នៃ​ការជួសជុល​រហាត់ទឹក​នេះ​វិញ​នឹងធ្វើ​រួចរាល់​ត្រឹម​រយៈពេល​៣​ខែ ដោយ​ប្រើ ឈើ​ប្រណីត ធានា​គុណភាព​ជាប់​មាំ​បានយូរ ហើយ​ជួសជុល​ទៅតាម​បច្ចេកទេស​ដើម​ដែល​រក្សាបាន​នូវ តម្លៃ​សិល្បៈ ពី​បុរាណ​។

លើសពីនេះ រហាត់ទឹក​នេះ​ក៏បានផ្តល់​ជា​ប្រយោជន៍​ក្នុងការ​ទាញយក​ទឹក​ពី​ស្ទឹង​ទៅ​ស្រោច​កូនឈើ ហើយ​កាត់បន្ថយ​ផលប៉ះពាល់ ដល់​បរិស្ថាន​ផង​។

ការរំពឹងទុក​ថា ក្រោយ​រហាត់ទឹក​នេះ​សាងសង់​រួច អមដោយ​សួនច្បារ​លម្អ​ផង​នោះ នឹង​ទាក់ទាញ​ភ្ញៀវ ទេសចរ ជាតិ​-​អន្តរជាតិ ឱ្យមក​កាន់​ទីនេះ និង​ស្គាល់​ទីនេះ​កាន់តែច្រើន​។ ក្នុងនោះដែរ លោកជំទាវ​ក៏បាន​លើកឡើងថា ខ្ញុំ​ពិតជា​មាន​ក្តី​រីករាយ​ណាស់ ប្រសិនបើ​រាជរដ្ឋាភិបាល ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ជាតិ​អប្សរា អនុញ្ញាតឱ្យ​នាង​ខ្ញុំ​បានរួម​ចំណែក​ជាមួយ ក្នុងការ​ជួសជុល​ប្រាសាទ​និង​មរតក​វប្បធម៌​ដូនតា​ខ្មែរ ខ្ញុំ​ញញឹម​ទទួល និង​ស្ម័គ្រចិត្ត​លះបង់​ធនធាន​តាម​លទ្ធភាព​ដែល​ខ្ញុំ​មាន​ ដើម្បី​ជួសជុល អភិរក្ស​បេតិកភណ្ឌ​ទាំង នោះ​ឱ្យបាន​គង់វង្ស​តទៅ​!»៕B/