ឯកសារ​របស់​អតីត​ឧ​ត្ត​ម​សេនីយ៍ ឡេះ កូ​សែម ច្រើនសន្ធឹក​សន្ធាប់​ត្រូវបាន​ប្រគល់​មក​ម​ជ្ឈ​ម​ណ្ឌ​ឯកសារ​កម្ពុជា​ថែរក្សា​

2313
ចែករម្លែក
  • 821
    Shares

​ដោយ​: អ៊ុន សុដាវី និង ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានទទួល​ឯកសារ​ប្រវត្តិសាស្ត្រ​ជាច្រើន​សន្ធឹកសន្ធាប់ ពី​អ្នកស្រី ណា​ទី​យា ដែលជា​ឯកសារ​របស់ ឡេះ កូ​សែម (​អតីត​ឧ​ត្ត​ម​សេនីយ៍ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​)​។ ឯកសារ​ទាំងនោះ​រួមមាន ជា​ប្រភេទ​ក្រដាស ហ្វីល ទស្សនា​វ​ដ្តី រូបថត សំបុត្រ ផែនទី និង​សៀវភៅ មាន​សរសេរ​ជា​ភាសា​ចម្រុះ ដូចជា ភាសា​បារាំង អង់គ្លេស ចាម វៀតណាម និង​ភាសា​ខ្មែរ​។

​ឯកសារ​ភាគច្រើន គឺជា​ឯកសារ​ទំនាក់ទំនង​ថ្នាក់ដឹកនាំ​ដែល​មួយចំនួន​ផ្តោត​សំខាន់​ទៅ​ការងារ​របស់ ឡេះ កូ​សែម​។ នៅក្នុង​ចំណោម​ឯកសារ​ទាំងនេះ ក៏មាន​សំបុត្រ​ឆ្លើយឆ្លង​ពី​លោក ឡេះ កូ​សែម និង​ជនជាតិ ចាម នៅក្រៅ​ប្រទេស (​ប្រទេស​ម៉ាឡេស៊ី និង​អារ៉ាប់​) និង​ឯកសារ​ទាក់ទង​ក្រុម ចលនា ហ្វូ​ល​រ៉ូ (FULRO) ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៦៤ ដឹកនាំ​ដោយ​ជនជាតិភាគតិច​នៅ​តំបន់​ខ្ពង់រាប ដើម្បី​ទប់​ទល់នឹង​រដ្ឋាភិបាល​វៀតណាម​ពី​ឆ្នាំ​១៩៦៤​ដល់​ឆ្នាំ​១៩៧៥​និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៩២​។​

​ឯកសារ​របស់​អតីត​ឧ​ត្ត​ម​សេនីយ៍ ឡេះ កូ​សែម ត្រូវបាន​អ្នកស្រី ណា​ទី​យា ជា​ប្រពន្ធ​ថែរក្សា​ទុក​អស់​រយៈ​ជាង​៤០​ឆ្នាំ បន្ទាប់ពី​ប្តី​របស់​អ្នកស្រី​បាន​ស្លាប់​នៅ ប្រទេស​ម៉ាឡេស៊ី ហើយ​ឯកសារ​ទាំងនេះ ក៏​មិនដែល​បាន​ផ្សព្វផ្សាយ​ទៅដល់​សាធារណជន​ដែរ​។ ដោយសារ​បារម្ភ​ខ្លាច​ពី​ការបាត់បង់​ឯកសារ​ទាំ​ង​នេះ អ្នកស្រី​បាន​ពិចារណា​អស់​រយៈ ពេល​ប្រហែល​៦​ឆ្នាំ មុននឹង​ផ្តល់​ឯកសារ​ទាំងនេះ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថែរក្សា​។

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​មានប្រសាសន៍ថា «​ឯកសារ ទាំងនេះ គឺជា​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​បំណែក ប្រវត្តិ សាស្ត្រ​មួយ​នៅ​កម្ពុជា​ដែល​ហាក់ដូចជា​ត្រូវបាន​បំភ្លេច​»​។ លោក ឆាំង យុ បន្ថែមថា «​គាត់​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែលមាន​ឱកាស​ទទួល​បាន​ឯកសារ​ទាំងនេះ យកមក​ចងក្រង​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ដល់​អ្នកសិក្សា​ស្រាវ ជ្រាវ​ជាតិ និង​អន្តរជាតិ​សិក្សា​ស្វែងយល់​។

​លោក ឆាំង យុ ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកស្រី ណា​ទី​យា ដែល​បាន ផ្តល់​ឯកសារ​ដ៏​មាន​សារសំខាន់​របស់​ឧ​ត្ត​ម​សេនីយ៍ ឡេះ កូ​សែម ដែល​ចុះ​កាលបរិច្ឆេទ ចាប់តាំងពី​ទសវត្សរ៍​៥០ ដល់ ៧០ នៃ​របប​សាធារណរដ្ឋ​ខ្មែរ​៕ ល​

#