ឯកសារ​អប់រំ​បរិ​យាប​ន្ន ត្រូវបាន​ផ្សព្វផ្សាយ ដើម្បី​ពង្រីក​ចំណេះដឹង​អោយ​ទូលំទូលាយ

512
ចែករម្លែក
  • 15
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ដើម្បី​ឆ្លើយតប​ទៅនឹង​ការអប់រំ​ប្រកបដោយ​ចីរភាព ក្រសួង​អប់រំ​យុវ​វជន​និង​កីឡា បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ (​នាយកដ្ឋាន​អប់រំ​ពិសេស​) សហការ​ជាមួយ​អង្គការ​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍ បាន​ខិតខំ​អនុវត្ត​សកម្មភាព និង​អន្តរាគមន៍​ជាច្រើន ដើម្បី​ជួយ​ដល់​កុមារ​មាន​ពិការភាព និង​កុមារ​ជួប​ការលំបាក​ផ្សេងៗ​ទៀត អោយបាន​ចូលរៀន​និង​រៀន​ប្រកបដោយ​សមធម៌ គុណភាព បរិ​យាប​ន្ន និង​ការសិក្សា​ពេញ​មួយជីវិត​។​

លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុ​ជន និង​កីឡា​

​ថ្លែង​ក្នុង​ពិធី​សិក្ខាសាលា ផ្សព្វផ្សាយ​ឯកសារ​សម្រាប់​ការអប់រំ​បរិ​បន្ន កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ កុម្ភៈ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុ​ជន និង​កីឡា បានអោយដឹងថា ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៤ គោលនយោបាយ​ស្តីពី​ការអប់រំ​បរិ​យាប​ន្ន មាន​ចក្ខុវិស័យ​អភិវឌ្ឍ​ជន​ស្ថិតក្នុង​សេចក្តីត្រូវការ​ពិសេស​គ្រប់រូប​អោយទទួល​ទាន បានការ​អប់រំ​ពេញ​មួយជីវិត ប្រកបដោយ​គុណភាព បរិ​យាប​ន្ន និង​សមធម៌​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ខិតខំ​យកចិត្តទុកដាក់​លើកកម្ពស់​គុណភាព​អប់រំ​ជាពិសេស បង្កើន​អត្រា​ឡើង​ថ្នាក់ កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​ផ្តោត​សំខាន់​លើ ការអនុវត្ត​សិទ្ធិ​កុមារ​ជា​មូលដ្ឋាន ធានាបាន​សមធម៌ នៃ​ការ​ចូលរៀន​របស់​កុមារ​គ្រប់​ប្រភេទ​។

​លោក​បាន​បន្ថែមថា នៅ​ឆ្នាំ​២០១៨ ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​អភិវឌ្ឍន​គោលនយោបាយ​ស្តីពី​ការអប់រំ​កុមារ​ពិការ​ទៅជា គោលនយោបាយ​ស្តីពី​ការអប់រំ​បរិ​យាប​ន្ន ដែលមាន​គោលបំណង​បណ្តុះ​ការអប់រំ​ដល់​ជន​ស្ថិតក្នុង​សេចក្តីត្រូវការ​ពិសេស​អោយមាន​វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា និង​ចរិយា​សម្បទា​ពេញលេញ ដើម្បី​ក្លាយខ្លួនជា​សមាជិក​សក​ម្ម និង​អាច​រស់នៅ​ក្នុងសង្គម​ប្រកបដោយ​សុខ​ដុ​ម្យ​នា និង​មាន​វិសាលភាព​លើ​ការអប់រំ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា រហូតដល់​ឧ​ត្ត​មសិ​ក្សា តាម​គ្រិះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ឆ្លើយតប​ទៅ​និង​និន្នាការ​អប់រំ​ក្នុង​តំបន់ និង​សកលលោក ដោយ​រក្សា​នូវ​បរិបទ​អប់រំ និង​វប្បធម៌​របស់​កម្ពុជា​។

លោក អ៊ុត សា​រ៉ង ប្រធាន​កម្មវិធី​អប់រំ អង្គការ Save the Children​

​លោក អ៊ុត សា​រ៉ង ប្រធាន​កម្មវិធី​អប់រំ អង្គការ Save the Children ឯកសារ​សម្រាប់​អប់រំ​បរិ​យាប​ន្ន​នេះ គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​ឯកសារ​ទាំងនោះ​គឺជា​អ្នក​នាំ​ផ្លូវ ជួយ​គ្រូ​ក្នុងការ​បង្រៀន ដែលមាន​ពិការភាព ផ្នែក​សតិបញ្ញា កុមារ​ដែលមាន​ការលំបាក​ក្នុងការ​សិក្សា​ផ្នែក​មុខវិជ្ជា​។ នេះ​ជា​គោលបំណង​ទីមួយ​ក្នុងការ​រៀបចំ​សិក្ខាសាលា ២​ចែករំលែក​បទពិសោធ​ន៍ អ្នក​ដែល​បាន​អនុវត្ត​ការងារ អប់រំ​បរិ​យាប​ន្ន​ផ្ទាល់ ជាពិសេស​ការងារ​ដែល​បាន​ជួយ​ទៅលើ​កុមារ​ផ្ទាល់​ដែលមាន​ពិការភាព​ផ្នែក​សតិបញ្ញា តើ​ធ្វើយ៉ាងណា​ទើប​គាត់​អាចជួយ​កុមារ​ដែលមាន​ពិការភាព​ផ្នែក​សតិបញ្ញា ដើម្បីអោយ​ពួកគាត់​ចែករំលែក​បទពិសោធន៍​គ្នា​អោយ​បានមក​រៀន​។

​លោក​បន្ថែមថា ការងារ​អប់រំ​បរិ​យាប​ន្ន​គឺ​តម្រូវ​ធ្វើយ៉ាងណា អោយមាន​ការជួយ​ទាំងអស់គ្នា​ទាំង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ក្នុង​ថ្នាក់ បូក​រួមផ្សំ​ជាមួយនិង មន្ត្រី​តាម​មូលដ្ឋាន​ផងដែរ និង​អាណាព្យាបាល និង​គណៈកម្មការ​គ្រប់គ្រង​សាលា​ផងដែរ​។ លោក​បន្ថែមថា ប៉ុន្តែ​អ្នកអនុវត្ត​ក៏ត្រូវ​ការ​អ្នក​ជួយ​ពី​ថ្នាក់លើ​ដែល ដូចជា​អ្នក​បណ្តុះបណ្តាល ដែល​ពួកគេ​មកពី​មន្ទីរ ក្រសួង អង្គការ​ដែលមាន​អ្នកជំនាញ​ផ្នែក​អប់រំ​ពិសេស​បែបនេះ​៕ ល​