ឯកសារ ពង្សាវតារ កំពុង​ស្វែងរក​អ្នក​បោះពុម្ព​ផ្សព្វផ្សាយ​

501
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ឯកសារ​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ និង សាសនា​ខ្មែរ តាំងពី​សម័យ​មហានគ​រ រហូតដល់​បច្ចុប្បន្ន ហើយ​ដែល​ក៏​ជា​ឯកសារ​លើកដំបូង​ដែរ​ដេ​ល​មាន​លក្ខណៈ​ប្រមូលផ្តុំ​គ្រប់​ជ្រុងជ្រោយ​នោះ ត្រូវបាន​ស្រាវជ្រាវ​ចងក្រង​ច្បាស់លាស់​ហើយ ប៉ុន្តែ​មិនទាន់មាន​អ្នក​បោះពុម្ព​នៅឡើយ ដូច្នេះ លោក បណ្ឌិត​សាស្ត្រាចារ្យ ស៊ិន សុវណ្ណ​និ ជា​អ្នកស្រាវជ្រាវ ចងក្រង​ឯកសារ​ដ៏​មានតម្លៃ និង ដ៏​កម្រ​នេះ បាន​អំពាវនាវ​រក​អ្នក​បោះពុម្ព ដោយ​លោក​មិន​គិត​ផល​កម្រៃ​ផ្ទាល់ខ្លួន​ឡើយ ។


​លោក​បណ្ឌិត សាស្ត្រាចារ្យ ស៊ិន សុវណ្ណ​និ ប្រធាន​សមាគម​អភិរក្ស​មរតក​អ្នកប្រាជ្ញ​ខ្មែរ និង ជា​អ្នកស្រាវជ្រាវ​ចងក្រង​ឯកសារ​ឈ្មោះ ពង្សាវតារ អំពាវនាវ​រក​អ្នក​បោះពុម្ពផ្សាយ​ឯកសារ​ឈ្មោះថា ពង្សាវតារ នេះ​ថា លោកអ្នក​សប្បុរស​ទាំង​ឡាយ​ណា ស្រឡាញ់​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយ្យធម៌ ខ្មែរ ឬ លោកអ្នក​ម្ចាស់​គ្រឹះស្ថាន​បោះពុម្ព​ណា មានបំណង​ចង់​បោះពុម្ព​ជា​អាជីវកម្ម​ក្តី មេត្តា​កុំ​ស្ទាក់ស្ទើរ​ឡើយ ឯកសារ​ឈ្មោះ ពង្សាវតារ នឹង​ផ្តល់ជូន​ដោយ​រីករាយ​និង​ដោយ​គ្មាន​គិតពី​ផល​កម្រៃ​ឡើយ


ពង្សាវតារ គឺជា​កម្រង​ឯកសារ ១៩ ទំព័រ ក្រដាស A 4 កត់ត្រា​យ៉ាងច្បាស់​អំពី​ប្រភព នៃ វប្បធម៌ អរិយធម៌ សាសនា ផ្សារភ្ជាប់​នឹង​ប្រជាជាតិ​ខ្មែរ តាំងពី​សម័យ​មហានគ​រ ដោយ​រួមទាំង ការ​វិវដ្ដ​របស់​សាសនា មួយអន្លើ​ទៅនឹង​ប្រវត្តិ​សា​ស្ត​ស្រ តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី ៥ រហូតដល់​សម័យ​ឧដុង្គ សម័យ​ចតុមុខ ហើយ​ចុងក្រោយ​គឺ​សម័យ​បច្ចុប្បន្ននេះ ។


​ដូច្នេះ ព​ង្សា​រ​វ​តារ គឺជា​ឯកសារ​ទី ១ ដែល​ត្រូវបាន​ប្រមូល​ចងក្រង​ជា​បណ្តុំ​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​យ៉ាង​សង្ខេប អំពី​ដំណើរ​វិវដ្ដ នៃ វប្បធម៌​អរិយធម៌​សាសនា​ខ្មែរ​រាប់ពាន់​ឆ្នាំ​មកនេះ ។​


​ព័ត៌មាន​បន្ថែម​អាចទាក់ទង​ផ្ទាល់​ទៅ​ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ ស៊ិន សុវណ្ណ​និ តាម​ទូរស័ព្ទ និង តេ​លេ​ហ្ក្រា​ម​លេខ 077 77 08 09 ៕ Kh

លោក​បណ្ឌិត​សាស្ត្រាចារ្យ ស៊ិន សុវណ្ណ​និ អ្នកស្រាវជ្រាវ និង ចងក្រង​ឯកសារ​ពង្សាវតារ ( រូបៈ មេសា )
​បណ្តុំ​ឯកសារ​ពង្សាវតារ ដែល​ត្រូវបាន​ចងក្រង និង ស្រាវជ្រាវ​ដោយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ ស៊ិន សុវណ្ណ​និ ( រូបៈ ស៊ិន សុវណ្ណ​និ )