ឯកអគ្គរដ្ឋទូត​ចិន​៖ ជំនួយ​របស់​ចិន​មាន​លក្ខណៈ​ស្មោះត្រង់ និងមិន​​ពាក់ព័ន្ធ​ជាមួយ​នយោបាយ​

1218
ចែករម្លែក

​ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​១១ ក្នុង​ខេត្តព្រៃវែង​ដែល​ប្រើប្រាស់​ថវិកា​ហិរញ្ញប្បទាន​របស់​ប្រទេស ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​តម្លៃ​ជាង ៩៤​លាន​ដុ​លា្ល​រ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមីនា នៅ​ខេត្តព្រៃវែង​ឯកអគ្គរដ្ឋទូត ប្រទេស​ចិន លោក ស្យុ​ង ប៉ូ បាន​អះអាងថា ជំនួយ​របស់​ប្រទេស​ចិន​គឺជា​ជំនួយ​ដោយ​សុទ្ធចិត្ត​ប្រកបដោយ​ភាព​ស្និទ ស្នាល ភាពស្មោះត្រង់ ភាព​ទទួលផល​ប្រយោជន៍​ពីគ្នា ទៅវិញទៅមក និង មាន​លក្ខណ​បើកចំហ​ហើយ​មាន​គោលបំណង​តែ មួយគត់ គឺ​ចង់​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ឆាប់រហ័ស កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ដោយ​ឥត​លក្ខ ខណ្ឌ និង​មិនមាន​ពាក់ព័ន្ធ​នយោបាយ​អ្វី​ទាំងអស់​។​

​លោក ស្យុ​ង ប៉ូ បាន​មានប្រសាសន៍ថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សេដ្ឋកិច្ច និង សង្គម​កម្ពុជា​បានទទួល​សមិទ្ធផល​ដ៏​សំខាន់ៗ​ដែល​យើង ទាំងអស់គ្នា​បាន​មើលឃើញ​ដោយផ្ទាល់​ភ្នែក​។ សមិទ្ធផល​ទាំងអស់នេះ​គឺ​បានមកពី​កត្តា​សុខសន្តិភាព និង​ស្ថិរភាព​ន​យោ បាយ​យ៉ាង​ពេញលេញ​របស់​ប្រទេស​កម្ពុជា​។ សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ បានផ្តល់​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន កម្ពុជា ហើយ​នេះ​ក៏​ជា​សេចក្តីសង្ឃឹម​របស់​ប្រទេស​នៅក្នុង​តំបន់ ក្នុងនោះ​ក៏មាន​ប្រទេស​ចិន​មួយ​ផងដែរ​៕L/MN

#