ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រៀបចំ​កម្មវិធី​ជួបជុំ​ប្រចាំឆ្នាំ​ជាមួយ​អ្នកទទួលបាន​អាហារូបករណ៍​ពីស​ភាព​អឺរ៉ុប​

151
ចែករម្លែក

ដោយ​សុផល​/​ភ្នំពេញ​៖​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បានរៀបចំ​កម្មវិធី​ជួបប្រជុំគ្នា​ប្រចាំឆ្នាំ​ជាមួយនឹង​និស្សិត​សាស្ត្រាចារ្យ​និង​អ្នកសិក្សា​ស្រាវជ្រាវ​កម្ពុជា ដែល​បានទទួល​អាហារូបករណ៍​ពី​សហភាព​អឺរ៉ុប ក្រោម​កម្មវិធី Erasmu+​។​

ការជួប​ជុំគ្នា​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែសីហា​២០១៩​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​នេះ មាន​គោលបំណង​ផ្ដល់ឱ្យ​អ្នក​ដែល​ទទួលបាន​អាហារូបករណ៍​ពី​សហភាព​អឺរ៉ុប​(​ទាំង​អ្នក​ដែល​បានបញ្ចប់​ការសិក្សា​និង​និស្សិត​ដែល​ត្រៀម​ចេញទៅ​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៩)​។​នូវ​វេទិកា​មួយ​ដើម្បី​កសាង​បណ្ដាញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​រឹងមាំ​ជាមួយគ្នា​ព្រមទាំង​ពិភាក្សា​ពី​របៀប​ជួយ​ដល់​យុវជន​កម្ពុជា​ដទៃទៀត​ឱ្យ​អាច​ទទួលបាន​ប្រយោជន៍​ពី​កម្មវិធី​នេះ​ផងដែរ​។

​លោក​GeorgeEdgaឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ប្រសាសន៍ថា​“​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​សមាគម​អតីត​និស្សិត​Erasmus+​ដែល​បាន​ចំណាយពេល​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សិស្ស​និស្សិត​អំពី​ឱកាស​អាហារូបករណ៍​។​ដែល​ផ្ដល់​ដោយ​កម្មវិធី​Erasmus+​និង​បាន​ចែករំលែក​នូវ​ដំបូន្មាន​មួយចំនួន​អំពី​របៀប​ដាក់ពាក្យ​ទទួលបាន​អាហារូបករណ៍​នេះ​។​

អតីត​និស្សិត​ទាំងនេះ​គឺជា​ទូត​ដ៏​ឆ្នើម​បំផុត​របស់​កម្មវិធី​នេះហើយ​គំនិត​របស់​ពួកគេ​អំពី​របៀប​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​អាហារូបករណ៍​ពី​សហភាព​អឺរ៉ុប​ក្រោម​កម្មវិធី Erasmus+ នៅ​កម្ពុជា ពិតជា​មានតម្លៃ​យ៉ាងខ្លាំង សម្រាប់​យើងទាំងអស់គ្នា​”​។​

​បន្ទាប់ពី​ការជួប​ជុំគ្នា​នេះ​មាន​ពិធីជប់លៀង​ដែល​រៀបចំ​ដោយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ក្រោម​អធិបតីភាព​លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​។ ភ្ញៀវ​ប្រមាណ ១៥០ នាក់ មកពី​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប មន្ត្រី​រដ្ឋាភិបាល សមាគម​អតីត​និស្សិត Erasmus+ អ្នក​ដែល​ទើប​ទទួលបាន​អាហារូបករណ៍​ថ្មីៗ និង​អ្នកសារព័ត៌មាន នឹងចូលរួម​នៅក្នុង​កម្មវិធី​នេះ​។

​នៅ​ឆ្នាំនេះ ក្រោម​កម្មវិធីសិក្សា​ចល័ត​ក្រេ​ឌី​ត​អន្តរជាតិ Erasmus+ (Erasmus+ International Credit Mobility Action) សហភាព​អឺរ៉ុប​បានផ្ដល់​ថវិកា​ឧបត្ថម្ភ​ដល់​និស្សិត​កម្ពុជា​ចំនួន ២០ នាក់ (​ថ្នាក់បណ្ឌិត ២ នាក់ បរិញ្ញាបត្រ​ជាន់ខ្ពស់ ៧ នាក់ បរិញ្ញាបត្រ ១១ នាក់​)​។​

បុគ្គលិក​សាកលវិទ្យាល័យ​ចំនួន ៦៧ នាក់ ឱ្យធ្វើ​ការសិក្សា ទទួលបាន​ការបណ្ដុះបណ្ដាល និង​/​ឬ បង្រៀន ចាប់ពី​រយៈពេល ៥ ថ្ងៃ រហូតដល់ ១២ ខែ នៅតាម​សាកលវិទ្យាល័យ​នាំមុខគេ​នៅ​សហភាព​អឺរ៉ុប ក្នុងប្រទេស​អូទ្រីស បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី លី​ទុយ​អា​នី ប៉ូឡូញ ព័រទុយហ្កាល់ រូ​ម៉ា​នី អេ​ស្ប៉ា​ញ ស៊ុយអែត និង​តួ​ក​គី​។​

Erasmus+​គឺជា​កម្មវិធី​របស់​ស​ហ​ភាព​អឺរ៉ុប​ដើម្បី​ជួយ​គាំទ្រ​ដល់​គម្រោង​ភាពជា​ដៃគូ​ការរៀបចំ​ព្រឹត្តិ​ការណ៍​និង​ការសិក្សា​ចល័ត ក្នុង​វិស័យ​អប់រំ បណ្ដុះបណ្ដាល យុវជន និង​កីឡា​។ ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ​កម្មវិធី​នេះ​បាន​ផ្ដល់ឱ្យ​មនុស្ស​ជាង​៩​លាន​នាក់​ទូទាំង​សកលលោក​នូវ​ឱកាស​ទទួលបាន​ការសិក្សា ការបណ្ដុះបណ្ដាល និង​ទទួលបាន​បទពិសោធន៍​នៅក្រៅ​ប្រទេស​។

​ចន្លោះ​ពី​ឆ្នាំ ២០០៥ ទៅ ២០១៩ មាន​និស្សិត និង​បុគ្គលិក​សាកលវិទ្យាល័យ​នៅ​កម្ពុ​ជាជាង ៩០០ នាក់ បានទទួល​អាហារូបករណ៍​ដើម្បី​សិក្សា​បណ្ដុះបណ្ដាល​ឬ​បង្រៀន​នៅ​សហភាព​អឺរ៉ុប​ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​កម្មវិធី​Erasmus​ហួរ​ពៅ​រតនៈ​។ចំពោះ​ជោគជ័យ​ដែល​ទទួលបាន​អាហារូបករណ៍​កម្មវិធី​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចម្រុះ​សាកលវិទ្យាល័យ Erasmus Mundus ដែលជា​កម្មវិធី​អាហារូបករណ៍​ដ៏​ពិសេស​មួយ ដែលមាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង ដែល​ផ្ដល់​ដោយ​សហភាព​អឺរ៉ុប​។

​កញ្ញា​នឹង​ចំណាយពេល​២​ឆ្នាំ​(​ខែកញ្ញា​២០១៩​ខែកញ្ញា​ឆ្នាំ​២០២១)​ដើម្បី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ខាង​ផ្នែក​នវានុវត្តន៍​ចំណីអាហារ & រចនា​ផលិតផល ក្នុង​សកល​វិទ្យាល័យ​នៅ​អឺរ៉ុប​ចំនួន ៤ ផ្សេងគ្នា ក្នុងប្រទេស​បារាំង​អៀរ​ឡង់​អ៊ីតាលី​និង​ស៊ុយអែត​”​។​កម្មវិធី​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចម្រុះ​សាកលវិទ្យាល័យ​ErasmusMundus​គឺជា​កម្មវិធីសិក្សា​អន្តរជាតិ​កម្រិត​ខ្ពស់​ធ្វើឡើង​រួមគ្នា​នៅតាម​សាកលវិទ្យាល័យ​ជាច្រើន​ដែល​ត្រូវការ​ចំណាយពេល​ចន្លោះ​ពី​១២​ទៅ​២៤​ខែ​។​

​កម្មវិធី​អាហារូបករណ៍​នេះ​បើកទូលាយ​ទៅកាន់​បេក្ខជន​ទូទាំង​សកលលោក​តាមរយៈ​ដំណើរការ​ដែលមាន​លក្ខ​ណៈ​ប្រកួតប្រជែង​ខ្លាំង​ហើយ​ពុំមាន​ការកំណត់​កូតា​សម្រាប់​ផ្ដល់​អាហារូបករណ៍​ដល់​ប្រទេស និង​/​ឬ​តំបន់​ណា​នោះឡើយ​។​ជាទូទៅ​ការបើកទទួល​ពាក្យសុំ​ធ្វើឡើង​ក្នុង​ខែតុលា​និង​បិទ​ក្នុង​ខែមករា​នៅ​ឆ្នាំ​បន្ទាប់​។​

​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​កម្ពុជា​និង​បេក្ខជន​ថ្នាក់បណ្ឌិត​ចំនួន​៤៣​រូប​បានទទួល​អាហារូបករណ៍​ពេញលេញ​ក្រោម​កម្មវិធី​នេះ ៕S/