ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ ៖​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ឥណ្ឌូនេស៊ី​-​កម្ពុជា​កើនឡើង​១០​ភាគរយ​

788
ចែករម្លែក

ដោយ​:​ដេប៉ូ​/ភ្នំពេញ ​៖ ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា បើ​គិតពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ឥណ្ឌូនេស៊ី​និង​កម្ពុជា​រយៈពេល​១០​ឆ្នាំ​មកនេះ​ បាន​កើន ឡើង​ប្រមាណ​១០​ភាគរយ និង​ដោយឡែក​បើ​គេ​គិតពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាលពី​អំឡុង​ឆ្នាំ​២០១៨​កន្លងមកនេះ ​មាន​ទំហំ​ទឹកប្រាក់​ជាង​៦០០​លាន​ដុល្លារ​អាមេរិក​។​

ការ​ថ្លែង​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ លោក Sudirman Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រវាង​ក្រុមហ៊ុន Dexa Group និង​ក្រុម​ហ៊ុ​Dynamic Group ដែលជា​ក្រុមហ៊ុន​លក់​ឱសថ​របស់​ប្រទេស​ឥណ្ឌូ​និង​កម្ពុ​ជារួម​សហការគ្នា​បង្កើតជា​ក្រុមហ៊ុន ឌីណាម៉េច​អា​ហ្គេ​ន​(Dynamic Argon Co. , Ltd) សម្រាប់​ចែកចាយ​លក់​ឱសថ​នៅ​កម្ពុ​ជានា​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩​នេះ​។​

បញ្ជាក់​ក្នុង​ស​ន្និ​សិទ្ធ​សារពត៌មាន លោក​Sudirman Haseng ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​បានឲ្យដឹងថា​ នាពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​សក្តានុពល​លើ​ការវិនិយោគ​ច្រើន​វិស័យ​ហើយ​ក្នុងចំណោម​នោះ ​វិស័យ​ដែល​ល្អប្រសើរ​ជាងគេ​គឺ​វិស័យ​ស្សា​ហក​ម្ម​និង​វិស័យ​កសិកម្ម​។ ​ជាមួយគ្នា​លោក​ចង់ឱ្យ​ជនជាតិ​ឥណ្ឌូនេស៊ី​ធ្វើការ​វិនិយោគ​លើ​វិស័យ​ទាំងពីរ​នេះ​ឱ្យ​កាន់តែ​ច្រើនឡើង​។​

​លោ​កថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទំហំ​ពាណិជ្ជកម្ម​និង​ពលរដ្ឋ​ប្រទេស​ទាំងពីរ​មាន​ទំនាក់​ទំនង​កាន់តែ​ល្អប្រសើរ ហើយ​ពិសេស​ប្រទេស​ទាំងពីរ​ក៏បាន​លើកទឹកចិត្ត​ឲ្យមាន​ការបណ្តាក់ទុន​ចំពោះ​គ្នាច្រើន​ឡើង​ដែរ ។​ ជាក់ស្តែង​នាពេលនេះ​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​និង​កម្ពុជា​រួមគ្នា​បង្កើត​ក្រុមហ៊ុន​ឌីណាម៉េច​អា​ហ្គេ​ន​នេះ​ឡើង​ជាដើម​។​

បញ្ជាក់​ក្នុង​ពិធី​នេះដែរ លោក Hendarto នាយក​ក្រុមហ៊ុន Dynamic Argon​បានឲ្យដឹងថា​ ការចាប់​ដៃគូរ​រួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទាំងពីរ​នេះ ​លោក​រំពឹងថា​ការលក់​ឱសថ​នឹង​កាន់តែ​ប្រសើរឡើង​។​ ជាមួយគ្នា​ឆ្លងតាម​បទពិសោធន៍​១៩ ឆ្នាំ របស់ Dexa នៅក្នុង​ប្រទេស​កម្ពុជា​លោក​សង្ឃឹមថា​ ការចែក​ចាយ​ឱសថ​ទំនើប​ដែលមាន​ស្តង់ដារ​​អន្តរជាតិ​ ដើម្បី​បំពេញតម្រូវការ​វេជ្ជសាស្ត្រ​របស់​ពលរដ្ឋ​កម្ពុជា​។​

លោ​កថា ​ក្នុងនាម​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​លោក​មាន​មោទនភាព​ចំពោះ​ការពង្រីក​ក្រុមហ៊ុន Dexa Group នៅលើ​ទីផ្សារ​អន្តរជាតិ​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ឱសថ​ដ៏​ល្បីល្បាញ​និង​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី Dexa Group តែងតែ​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ផ្តល់នូវ​គុណ​តម្លៃ​បន្ថែមទៀត​សម្រាប់​អត្ថប្រយោជន៍​របស់​អតិថិជន​ដៃគូ​អាជីវកម្ម​និង​អ្នកពាក់ព័ន្ធ​។​ជាមួយគ្នា​នៅ​ថ្ងៃ​ខាងមុខ​ក្រុមហ៊ុន​នឹងមាន​គម្រោង​ប​ង្កើ​រោងចក្រ​ឱសថ​នៅ​កម្ពុជា​ផងដែរ​។​

​ដោយឡែក​លោក​ ថម​ គីម​សុន​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ឌីណាម៉ិច​ហ្វា​ម៉ា​បានឲ្យដឹង​ដែរ​ឱសថ ​ដែល​នាំមក​ចែកចាយ​លក់​តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ទាំងពីរ​នេះ​ជា​ប្រភេទ​ឱសថ​ស្តង់ដា​ខ្នាត​អន្តរជាតិ ហើយ​បើ​គិតពី​តម្លៃ​នោះ​គឺ​ថោក​ជាង​ឱសថ​នាំចូល​ដទៃទៀត ហេតុនេះ​អាចជួយ​សម្រួល​ច្រើន​ដល់​ជីវភាព​និង​ការថែទាំ​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា​៕B/
​​