ឯកអគ្គរាជទូត​ជប៉ុនៈខ្ញុំ​សប្បាយរីករាយ​ដែល​ឃើញ​កម្ពុជា​សម្រេចបាន​សន្តិ​ភាព​ពេញលេញ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ហើយ​ប្រាសាទ​អង្គរ​ត្រូវបាន​ថែរក្សា​

428

​ដោយៈ​សុផល​/ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ ធី​អបអរសាទរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំ ពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor)​។ នៅ​សណ្ឋាគារ​សុខាអូតែល ខេត្តសៀមរាប ។​

​ការរៀបចំ​ពិធី​អបអរសាទរ​ខួប​២៥ ឆ្នាំ​នៃ​ការបង្កើត ICC-Angkor នេះ​មាន​គោលបំណង អបអរសាទរ​ភាពជោគ​ជ័យ​ដែល​កើតចេញ​មកពី​យន្តការ​អាយ ស៊ី ស៊ី អង្គរ ដែល​បច្ចុប្បន្ន​ក្លាយជា​គំរូ​នៃ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​សម្រាប់​បណ្តា ប្រទេស​នានា​លើ​សាកលលោក​,​បង្ហាញ​មោទនភាព​ជាតិ​របស់​ព្រះ​រា ជាណា​ចក្រ​កម្ពុជា​ដែលជា​មហាអំណាច​វប្បធម៌​និង​មាន​ប្រវត្តិសាស្ត្រ​យូរលង់​មកហើយ​ព្រមទាំង​លើក​គុណ​តម្លៃ​ស​ម្ប ត្តិ​បេតិកភណ្ឌ​, សម្តែង​កតញ្ញូតាធម៌​និង​គុណូបការៈ​ចំពោះ​វីរជន ឥស្សរជន និង បុព្វបុរស​គ្រប់​ជំនាន់​ដែល​បាន​លះបង់​កាយ​ចិត្ត​ស្មារតី​ក្នុង​ការកសាង ថែរក្សា ការពារ​និង​អភិរក្ស​មរតក​វប្បធម៌​និង​បណ្តុះ​ស្មារតី​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ស្រលាញ់​ចូលរួម​ថែរក្សា​ការពារ​និង​លើកតម្កើង​បេតិកភណ្ឌ វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ផូរផង់​របស់​កម្ពុជា​ក៏ដូចជា​បង្ហាញ​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​វិស័យ​បេតិកភណ្ឌ​និង ផ្សព្វផ្សាយ​ពី​សក្តានុពល​វប្បធម៌​និង​ទេសចរណ៍​ទៅកាន់​ឆាក​អន្តរជាតិ​។​

លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហប្រធាន​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​សម្រាប់​ការការពារ និង​អភិវឌ្ឍ​ន៍ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ

​ជាមួយគ្នានេះដែរ លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហប្រធាន​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​សម្រាប់​ការ​ការពារ និង​អភិវឌ្ឍ​ន៍ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ ក៏បាន​សម្តែង​ការអបអរសាទរ​ផងដែរ​ចំពោះ​ខួប​២៥​ឆ្នាំនេះ​។​
​នៅក្នុង​សារ​របស់លោក​ឯកអគ្គ​រាជទូត មាន​ខ្លឹមសារ​ថា លោក​សូម​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ប្រជាជន​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងឱកាស​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​សម្រាប់​ការការពារ និង​អភិវឌ្ឍ​ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ ICC-Angkor​។​

ICC-Angkor ត្រូវបាន​បង្កើតឡើង​ក្នុង​សន្និសីទ​អន្តររដ្ឋាភិបាល​ស្តីពី​ការការពារ និង អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ​នា​ឆ្នាំ​១៩៩៣​នៅ​ទីក្រុង​តូ​ក្យូ​។ នៅពេលនោះ ប្រទេស​ជប៉ុន​យល់ឃើញថា ស្ថេរភាព និង​ការអភិវឌ្ឍ​តែមួយ​មុខ គឺ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​សន្តិភាព និង​សុភមង្គល​របស់​ប្រជាជន​កម្ពុជា គួរតែមាន​ទី​ពំនាក់​ផ្នែក​ស្មារតី​ដែល​ប្រជាជន​គ្រប់រូប​មាន​មោទនភាព​ជា​ជាតិខ្មែរ​។ ដូច្នេះហើយ ប្រទេស​ជប៉ុន បានចាប់ផ្តើម​ធ្វើកា​រយ៉ា​ង​សកម្ម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ការពារ​ប្រាសាទ​អង្គរ​។​

​ក្នុងនាម​ជា​មិត្ត​ម្នាក់ ខ្ញុំ​សប្បាយរីករាយ​ដែល​ឃើញ​កម្ពុជា​សម្រេចបាន​សន្តិ​ភាព​ពេញលេញ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ប្រាសាទ​អង្គរ​ត្រូវបាន​ថែរក្សា និង​មាន​ប្រជាជន​ជាច្រើន​បាន​ទស្សនា​ប្រាសាទ​ទាំងនេះ​ដោយ​ក្តី​រីករាយ​។​ម្យ៉ាងវិញទៀត យើង​អាច​មើលឃើញ​ធនធានមនុស្ស​កម្ពុជា​ដែល​ធ្លាប់​បាត់បង់ កំពុង​រីកដុះដាល​នៅ​តំបន់​ប្រាសាទ​អង្គរ​នេះ​ផងដែរ​។​ប្រទេស​ជប៉ុន មាន​មោទនភាព​ដែល​បានរួម​ចំណែក​បណ្តុះបណ្តាល​អ្នក​បច្ចេក​ទេស​កម្ពុជា​តាមរយៈ​កិច្ចការ​ជួសជុល​រួមគ្នា​។​

​ក្នុងឱកាស​ខួប​២៥​ឆ្នាំ​នៃ​ICC-Angkor ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រាសាទ​អង្គរ​ជា​និមិត្តរូប​នៃ​ប្រទេស និង​ប្រជាជន​​កម្ពុជា និង​ត្រូវ​បន្ត​ថែរក្សា​ឲ្យ​បាន​គង់វង្ស ព្រមទាំង​បន្ត​ជា​ស្ពាន​មិត្តភាព​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​ជា​ដៃគូ​សហការ​ផងដែរ​៕
​ចំណងជើង​រូ​បថ​តៈ​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហប្រធាន​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​សម្រាប់​ការការពារ និង​អភិវឌ្ឍន៍​ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ​៕សរន