ឯកឧត្តម​ស៊ី ជីន​ភីង​បកស្រាយ​ពី​គោលការណ៍​អំពី​ការធ្វើដំណើរ​ដោយ​ឥត​ងាករេ តាម​មាគ៌ា​អភិវឌ្ឍន៍​ប្រកបដោយ​សន្តិភាព​

201
ចែករម្លែក

សន្តិ​ភាពជា​ក្តីសង្ឃឹម​រួម​និង​ជា​គោលដៅ​ចង់បាន​របស់​សង្គមមនុស្ស​ជាតិ​។ បច្ចុប្បន្ន សន្តិភាព​និង​ការអភិវឌ្ឍន៍​បាន​ក្លាយទៅជា​ប្រធានបទ​សំខាន់​នៃ​យុគសម័យ​លើ​ពិភពលោក​ប៉ុន្តែ ការគំរាមកំហែង​សន្តិសុខ​ដែល​ប្រទេស​ផ្សេងៗ​កំពុង​ប្រឈមមុខ​នោះ​កាន់​តែមាន​ភាពស្មុគស្មាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ហើយ​មិនអាច​លុបចោល​ទាំងស្រុង​នូវ​ការគំរាមកំហែង​នៃ​សង្គ្រាម​។ ជន​ជាតិចិន​ស្រឡាញ់​សន្តិភាព​។ ប្រជាជន​ចិន​យល់ដឹង​ច្បាស់​ថា​សន្តិភាព​មាន​ភាព​ថ្លៃថ្លា​។​ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការធ្វើ ដំណើរ​តាម​មាគ៌ា​អភិវឌ្ឍន៍ ដែល​ប្រកបដោយ​សន្តិភាព​ហើយនឹង​ធ្វើជា​អ្នក​ស្ថាបនា​សន្តិភាព​ពិភព​លោកអ្នក​រួមវិភាគទាន​ក្នុងការ​អភិវឌ្ឍន៍​ពិភពលោក​និង​ជា​អ្នក​គាំពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​ជានិច្ចកាល​ ៕​ (​ដកស្រង់​ចេញពី​លិខិត​អបអរសាទរ​របស់​ឯក​ឧ​ត្ត​ម​ស៊ី ជីន​ភីង សម្រាប់​ទិវា​សន្តិភាព​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៨)