ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវគោលការណ៍អំពីការធ្វើដំណើរតាមមាគ៌ាអភិវឌ្ឍន៍រួមគ្នាបន្តប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្របើកចំហដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះខិតខំយ៉ាងសកម្មដើម្បីអនុវត្តតាមទស្សនទានត្រឹមត្រូវអំពីផល ប្រយោជន៍ចែករំលែកគ្នាអំពីបទពិសោធន៍និងកាលានុវត្តភាពអភិវឌ្ឍន៍របស់ខ្លួនជាមួយបណ្តាប្រទេសនានាលើពិភពលោក ។សូមស្វាគមន៍ប្រទេសផ្សេងៗធ្វើដំណើរតាមរថយន្តអភិវឌ្ឍន៍របស់ប្រទេសចិនដើម្បីសម្រេចនូវការអភិវឌ្ឍន៍រួមគ្នា។ ប្រទេសចិននឹងបន្តរួមសហការគ្នាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ក្នុងការលើកកម្ពស់លក្ខណៈតំណាងនិងសិទ្ធិបញ្ចេញយោបល់របស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងប្រព័ន្ធគ្រប់គ្រងអន្តរជាតិ។
(ដកស្រង់ចេញពីសុន្ទរកថារបស់ឯកឧត្តមស៊ី ជីនភីង ដែលថ្លែងក្នុងដំណើរទស្សនកិច្ចនៅរដ្ឋសភាប៉េរូនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦)