ឯកឧត្តម ស៊ី ជីន​ភីង បកស្រាយ​ពី​“​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ជំ​រុញឱ្យ​ប្រទេស​ចិន​បើកចំហ​កាន់​តែមាន​កម្រិត​ខ្ពស់​”

391
ចែករម្លែក

ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ជា​ពិព័រណ៍​ថ្នាក់ជាតិ​ទី ១ លើ​ពិភពលោក ដែល​រៀបចំ​ក្រោម​ប្រធានបទ​នៃ​ការ​នាំចូល និង​ជាការ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អន្តរជាតិ ។​ការរៀបចំ​ពិព័រណ៍​នាំ ចូល​ចិន​អន្តរជាតិ​ជា​សេចក្តីសម្រេច​ដ៏​សំខាន់​របស់​ប្រទេស​ចិន ដើម្បី​ជំរុញ​ការបើកចំហ​ដំណាក់កាល​ថ្មី​ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់ និង​ជា​វិធានការ​សំខាន់​របស់​ប្រទេស​ចិន​ដែល​បើកចំហ​ទីផ្សារ​ចំពោះ​ពិភពលោក ដោយមាន​ភាពម្ចាស់ការ ។ នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​គោលជំហរ​របស់​ប្រទេស​ចិន​ជា​រៀង​រហូតមក ពោលគឺ ប្រទេស​ចិន​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​សេរី ហើយក៏​ជា​ប្រតិបត្តិការ​ជាក់ស្តែង​រប​ស់​ប្រទេស​ចិន ដើម្បី​ជំរុញ​ការកសាង​សេដ្ឋកិច្ចពិភពលោក ដែលមាន​លក្ខណៈ​បើកចំហ និង​គាំទ្រ​ការធ្វើ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច ។​(​ដកស្រង់​ចេញពី​សុន្ទរកថា​សំខាន់​របស់​ឯកឧត្តម ស៊ី ជីន​ភីង ដែល​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ១ នា​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨)