ឯកឧត្តម ស៊ី ជីន​ភីង បកស្រាយ​ពី​“​ការ​កាន់អំណាច​ដោយ​ប្រជាជន​ជា​មូលដ្ឋានគ្រឹះ​សំខាន់​ជាងគេ​”

112
ចែករម្លែក

ប្រជាជន​ជា​មូលដ្ឋានគ្រឹះ​យ៉ាងរឹងមាំ​នៃ​ប្រទេស​ចិន ចំណែក​ការ​កាន់អំណាច​ដោយ​ប្រជាជន​ជា​មូលដ្ឋានគ្រឹះ​សំខាន់​ជាងគេ ។ ក្នុង​ដំណើរ​អភិវឌ្ឍន៍​រយៈពេល​កន្ល​ង​ទៅ ប្រជាជន​ចិន​ខ្លួន​ទីពឹង​ខ្លួន ខិតខំ​ឧស្សាហ៍​ព្យាយាម និង​បាន​បង្កើតជា​“​អច្ឆរិយៈ​ចិន​”​ដែល​ទទួល​ការចាប់អារម្មណ៍​ពី​ពិភពលោក​ទាំងមូល ។ ក្នុង​ដំណើរ​អភិវឌ្ឍន៍​ថ្មី ទោះបី​ជាមាន​ឧបសគ្គ​អ្វី​ក៏ដោយ មាន​ខ្យល់​ខ្លាំង​ឬ​រលក​ធំ​ប៉ុនណា​ក៏ដោយ យើង​សុទ្ធតែ​ត្រូវ​ពឹង​ផ្អែកលើ​ប្រជាជន ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ខ្លួន​ទីពឹង​ខ្លួន និង​ខិតខំ​ឧស្សាហ៍​ព្យាយាម ដើម្បី​ជំរុញ​ឱ្យ​បុព្វហេតុ​ដ៏​មហិមារ​ដែល​មិន​ធ្លាប់មាន​ពីមុន​ឈានទៅ​មុខជា​ជំហានៗ អាស្រ័យ​លើ​ជំនឿ​ចិត្ត​យ៉ាងរឹងមាំ​ដូច​ថ្ម​រឹង ស្មារតី​មិនចេះ​នឿយហត់ និង​ឆន្ទៈ​មោះមុត​ដែល​មិន​ងាយ​រេ ៕ (​ដកស្រង់​ចេញពី​សុន្ទរកថា​អបអរ សាទរ​ឆ្នាំ​សាកល​ថ្មី ២០១៩ របស់​ឯកឧត្តម ស៊ី ជីន​ភីង ដែល​ថ្លែង​នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨)