ឱកាស​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​សូមអ្នក​ប្រើប្រាស់​ដងផ្លូវ​គោរព​ច្បាប់​ចរាចរណ៍​

1151
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មន្ត្រី​អនុគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ បាន​បើក​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ អ្នករួមដំណើរ​តាម​ទោចក្រយានយន្ត និង​ផ្សព្វផ្សាយ​សូមអ្នក​ប្រើប្រាស់​ដងផ្លូវ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​អនុប្រធាន​អនុគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត និយាយ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ មាន​មនុស្ស​ស្លាប់​របួស​បណ្តាលមកពី​ក​ក្កា​៦​យ៉ាង គឺ ១-​ការបើក​បើក​ហួស​ល្បឿន​កំណត់​។ ២- បើកបរ​នៅក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​និង​គ្រឿងញៀន ។ ៣- ការមិន​គោរព​សិទ្ធ​អាទិភាព​នៅ​កន្លែង​ផ្លូវ​ប្រសព្វ ឬ​នៅលើ​ផ្លូវ​ដែលមាន​ប្រសិទ្ធភាព ។ ៤- បើ​កជែងគ្នា​ដោយ​ខ្វះ​ការ​ប្រុង​បករ​យ័​ត្ន​។ ៥- មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ភ្លើង​សញ្ញា​ចរាចរណ៍​។​និង​ទី​៦- ការបត់​ឆ្វេង​ឬ​ថយក្រោយ​គ្មាន​ការប្រុងប្រយ័ត្ន​ជាដើម​។​

​លោក គឹម សុវណ្ណ អនុប្រធាន​អនុគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​-​ប្រធាន​ម​ន្ទិ​រ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ និយាយថា ការផ្សព្វផ្សាយ​និង​បើក​យុ​ទ្ឋ​នា​ការ​ឲ្យ​ពាក់មួក​សុវត្ថិភាព​ដល់​មន្ត្រីរាជការ សិស្ស និង​ប្រជាពលរដ្ឋ​កន្លងមកនេះ បាន​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង ឬ​បើ​មាន​គ្រោះថ្នាក់​ក៏​ជួយ​ការប៉ះទង្គិច​ដល់​អាយុជីវិត​និង​របួស​ក្បាល​ដែរ​។ ឆ្នាំ​២០១៨​នេះ អនុគណ​:​ក​ម្មា​ធិ​ការ ,​មន្ទីរ​បាន​ផ្សព្វផ្សាយ​ចែក​មួក​សុ​វត្តិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បានជា​ច្រើន​វគ្គ ពិ​សេដ​ក្នុងឱកាស​ពិសេស​នានា​។

​ចំណែក លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​និយាយថា ក្រោយ​ការបើក​យុទ្ធនាការ ឬក៏​ការបញ្ជ្រាប​ផ្សព្វផ្សាយ និង​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ចែក​មួកសុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស​ផ្លូវថ្នល់​ទាំងឡាយ ជា​លទ្ធផល​លក្ខណ​:​គ្រោះថ្នាក់​និង​បរិមាណ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ប៉ះទង្គិច​ដល់​អាយុជីវិត ប៉ះ​ត្រង់​ក្បាល​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ជាង​៨​ខែ​ឆ្នាំ​២០១៨​នេះ​។ ហេតុនេះ សូម​បងប្អូន​បន្ត​ចូលរួម​គោរព​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​បន្តទៀត​៕