ឱក សុគន្ធ កញ្ញា មានការ​សោកស្តាយ ត្បិត​ចូលរួម​កម្មវិធី​សប្បុរសធម៌ បាន​ត្រឹម​មួយថ្ងៃ​

894

​ភ្នំពេញ​៖ តារាចម្រៀង​ស្រី ល្បីឈ្មោះ ឱក សុគន្ធ​កញ្ញា គ្រោង​នឹង​បង្ហាញខ្លួន ក្នុង​កម្មវិធី​សប្បុរសធម៌ មួយ​ដែល​ធ្វើឡើង ដោយ​ផលិតករ​កូរ៉េ និង​កម្ពុជា ស្តីពី​ការ​បំផុសគំនិត យុវវ័យ​ឲ្យ​ចៀស​ឆ្ងាយ ពី​គ្រឿងញៀន និង​ប​ញ្ច្រៀ​ប​ពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿងញៀន ក្រោម​ប្រធានបទ “ សុ​បិ​ន្ត​នៃ​ក្តី​ស្រឡាញ់ សម្រាប់​អនាគត​”​។

​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​៩ សីហា ២០១៧ តារា​ស្រី​វ័យ​ម្ភៃ​ក្រាស់​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា ទោះបីជា​ការងារ រវល់​យ៉ាងណា​កញ្ញា នៅតែ​ឆ្លៀតពេល​ចូលរួម ក្នុង​កម្មវិធី​នេះ ឲ្យ​ខាន​តែ​បាន​ត្បិត​អី កញ្ញា​ចង់​ចូលរួម​បំផុសបំផុល ជុំវិញ​បញ្ហា​គ្រឿងញៀន​។ តារាចម្រៀង​រូបនេះ បង្ហាញ​អារម្មណ៍​រំភើប និង​សោកស្តាយ​ត្បិត​កម្មវិធី តន្ត្រី​សប្បុរសធម៌​មួយ​នោះ មាន​រយៈពេល​ច្រើន​ថ្ងៃ តែ​ខ្លួន​មិនមាន​ពេល​ច្រើន សម្រាប់​កំដរ​អារម្មណ៍​បងប្អូន ដែល​បាន​ចូលរួម នៅក្នុង​កម្មវិធី​នោះ ទាំងអស់​នោះទេ​។

​តារា​ស្រី​ក្រសោប បាន​ប្រជាប្រិយ៍​ខ្ពស់ត្រដែត​រូបនេះ បន្តថា ទោះបី​ការចូលរួម បានត្រឹមតែ​មួយថ្ងៃ តែ​វា​ក៏​អាច​កាត់បន្ថយ និង​ចូលរួមបាន​មួយផ្នែក ក្នុងការ​លុបបំបាត់ ការប្រើប្រាស់​គ្រឿងញៀន និង​ផល​ប៉ៈ​ពាល់ ផងដែរ​។

​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​តារា​ស្រី​ល្បីឈ្មោះ លំដាប់​ប្រទេស ឱក សុគន្ធ​កញ្ញា បាន​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌ កញ្ញា​ធ្លាប់​ចូលរួម​ចែករំលែក ក្តី​ស្រឡាញ់ និង​ចែក​អំណោយ​មនុស្ស ចាស់ជរា កុមារកំព្រា កុមារ​ងាយ​រងគ្រោះ ដោយ​ការរំលោភ បំពាន​ផ្លូវភេទ កន្លងមក ជាច្រើនលើក​ច្រើនសារ មកហើយ ជាពិសេស ការចុះ​សួរសុខទុក្ខ​កុមារ ងាយ​រងគ្រោះ​ផ្លូវភេទ នៅ​មជ្ឈមណ្ឌល សុ​ម៉ាលី ម៉ម កន្លងមក​៕ ដោយ​៖ បញ្ញា​សាស្ត្រ​

​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ក្នុង​ថ្ងៃ​ធ្វើ​សន្និសីទកាសែត​។
ឱក សុគន្ធ​កញ្ញា និង ប្អូនស្រី​។