ឱវាទ​សម្តេច​សង្ឃៈ ព្រះសង្ឃ​គួរ​ទៅ​បោះឆ្នោត​ប៉ុន្តែ​កុំទៅ​ចូលរួម​បក្ស​ន​យោ​យ​បាយ​

1356
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង ជា​ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក នៃ ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​ព្រះ​ឱវាទ​ដល់​ព្រះ​ង្ឃ​ទូទាំងប្រទេស​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ខាងមុខនេះ​ថា  តាមពិតទៅ​ពុំមែន​ជាការ​បង្ខិតបង្ខំ​ទេ ប៉ុន្តែ ដើម្បី បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ព្រះសង្ឃ​គប្បី​និមន្ត​ទៅ​បោះឆ្នោត ប៉ុន្តែ ដើម្បី រក្សា​សេចក្តីថ្លៃថ្នូ​របស់​ព្រះពុទ្ធសាសនា កុំឱ្យ​សសេចក្តី​ជ្រះថ្លា​របស់​បរិស័ទ​ចំពោះ​ព្រះពុទ្ធសាសនា​ធ្លាក់ចុះ​ផង និង ដើម្បី កុំឱ្យ​ទាស់ខុស​ទៅនឹង​ធម៌​វិន័យ​ផង​នោះ ព្រះសង្ឃ​មិន​គប្បី​ឡើយ ចូលរួម ឬ គាំទ្រ​គណបក្សនយោបាយ​ណាមួយ​ដោយ​ចេញមុខ  ។

​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ប្រទាន​ព្រះ​ឱវាទ​បែប​នោះ នៅក្នុង​កិច្ចប្រជុំ​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​ស្តីពី​ការគ្រប់គ្រង​វិស័យ​ព្រះពុទ្ធសាសនា នៅឯ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ កាលពី​រសៀល​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ។

​ការលើកឡើង​របស់​ស​ម្តេច​ព្រះពុទ្ធ​ជ័យ​មុនី បែបនេះ ក៏​ដោយសារតែ​កាលពី​យុទ្ធនាការ​បោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី ៥ កន្លងទៅ ត្រូវបាន​គេ​មើលឃើញថា មាន​ព្រះសង្ឃ​មួយចំនួន​តូច បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ដោយ​ចេញមុខ បើទោះបីជា​ទង្វើ​ទាំងនោះ​ត្រូវបាន​ហាមឃាត់​ជា​ផ្លូវការ​ដោយ​គណសង្ឃ​ទូទាំងប្រទេស​ក៏ដោយ ជាហេតុ​នាំឱ្យមាន​ការរិះគន់​គួរ​រង្កៀស​ចិត្ត ។

​តាមពិតទៅ​ក៏មាន​មតិ​មិនតិច​ដែរ​ដែល​ចង់​ឃើញថា ស្ថាប័ន​ព្រះពុទ្ធសាសនា រក្សា​អ​ព្យា​ក្រឹ​ត្តភាព​ចំពោះ​គណបក្សនយោបាយ​នានា​នៅ​កម្ពុជា ៕ Kh