ឱសថ​ថ្មី​HeliconKit​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​មេរោគ​ឈឺក្រពះ​និង​ពោះវៀន​H.Pylori

496
ចែករម្លែក
  • 36
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ការរស់នៅ​ប្រមូលផ្តុំ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​នៅមានកម្រិត​ទាប​កង្វះ​ក្បួន​អនាម័យ​មូលដ្ឋាន​បាន​ចោទ​ជា​បញ្ហា​ចម្បង​មួយ​ដែល​ធ្វើឱ្យមាន​ការឆ្លង​មេរោគ​បាក់តេរី​រ៉ាំរ៉ៃ​ដែល​បង្កឡើង​ដោយ មេរោគ​Helicobacter pylori ឬ​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា H.pylori ។​

​តួលេខ​ប្រជាជន​ពី​៥០​ទៅ​៧៥​ភាគរយ​ទូទាំង​ពិភពលោក​និង​៧០​ភាគរយ​នៃ​ប្រជាជន​នៅតាម​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​កំពុង​រងគ្រោះ​ដោយ​មេរោគ H.pylori នេះ​។​H.pylori​បង្កឱ្យមាន​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​រលាក​ក្រពះ​,​រលាក​បេះដូង​,​ជំងឺ​រលាក​បំពង់​អាហារ​បណ្តោះអាសន្ន​,​ដំបៅ​ពោះវៀនធំ​,​មហារីកក្រពះ និង​ជំងឺ​ជាលិកា Mucosa ជាដើម​។

​ជាងនេះទៅទៀត​ប្រហែល​៧៦​ទៅ​៩៥​ភាគរយ​នៃ​ជំងឺមហារីក​ក្រពះ​និង​៩០​ភាគរយ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ត្រូវបាន​គេ​រកឃើញថា​បង្កឡើង​ដោយ​ការឆ្លង​មេរោគ​H.Pylori​។​មេរោគ​H.Pylori​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​តាមរយៈ​ទឹកមាត់​។​បាក់តេរី​នេះ​ក៏​អាច​ត្រូវបាន​រីក​រាលដាល​ដោយ​ការចម្លង​តាមរយៈ​អាហារ​និង​ទឹក​ផងដែរ​។

ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ក្រុមហ៊ុន​ឱសថ General PharmaceuticalsLtd(GPL)​សហការ​ជាមួយ​ក្រុមហ៊ុន​VimpexLimitedCambodia​បាន​ប្រារព្ធ​ធ្វើ​ពិធី​អបអរ​ខួប​លើក​ទី​៣២​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៩​។ បច្ចុប្បន្ន ក្រុមហ៊ុន General Pharmaceuticals Ltd (GPL) សហការ​ជាមួយ ក្រុមហ៊ុន Vimpex Limited Cambodia បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សថ « Helicon Kit» ក្រោម​ប្រធានបទ «​វិធីសាស្ត្រ​បង្រួបបង្រួម​ដើម្បី​លុបបំបាត់​មេរោគ H.Pylori នៅក្នុង​ប្រទេស​កម្ពុជា​» នា​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​លោក​វេជ្ជបណ្ឌិត​ឆាយ​គឹម​ប៉ាវ​ប្រធាន​នាយកដ្ឋាន​ជំនាញ​ផ្នែក​ពោះវៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដើម្បី​ចែករម្លែក​ចំណេះដឹង​ទាក់ទង​នឹង​វិធីសាស្ត្រ​លុបបំបាត់​មេរោគ ការការពារ​និង​ការព្យាបាល​។​

លោក​ZiadRahman​អ្នកគ្រប់គ្រង​ទីផ្សារ​សកល​នៃ​ក្រុមហ៊ុន​ឱសថ General Pharmaceuticals Ltd (GPL) បានឱ្យដឹងថា​ក្រុមហ៊ុន​បាន​ផលិតផល​ឱសថ​ចំនួន ៣៣​ប្រភេទ (២០​ប្រភេទ​ជា​ជាតិ​រឹង​៥​ប្រភេទ​ជា​ធាតុ​រាវ​និង​៨​ប្រភេទ​ទៀត​ជា​សារធាតុ​ទាក់ទង​នឹង​ភ្នែក​)​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​។

វត្ថុធាតុដើម​របស់​ក្រុមហ៊ុន General Pharmaceuticals Ltd(GPL)​ត្រូវបាន​នាំចូល​មកពី​ប្រភព​ផ្សេងៗ ដូចជា សហរដ្ឋអាមេរិក ប្រទេស​អាល្លឺម៉ង់ ស្វី​ស បារាំង ដា​ណា​ម៉ាក អេ​ស្ប៉ា​ញ និង​ប្រទេស​អៀរ​ឡង់​ជាដើម​។

​លោក​បាន​បន្តថា​៖GPL​មានការ​នាំចេញ​ជាស​កល​ទៅ​ប្រទេស​ចំនួន​២៦​ង​ពិភពលោក​ខណៈដែល​មាន​ផលិតផល​របស់ខ្លួន​បាន​ចុះបញ្ជី​ក្នុងប្រទេស​ចំនួន​១៧៨​នៅ​ទូទាំង​ពិភពលោក​ក្នុងនោះ​១២២​ប្រទេស​នៅ​ទ្វីបអាស៊ី​៤០​ប្រទេស​នៅ​អាហ្វ្រិក​និង​១៦​ប្រទេស​ទៀត​នៅ​ទ្វីបអាមេរិក​។​

GPL​ជា​ក្រុមហ៊ុន​ឱសថ​ដែល​ឈានមុខ​គេ​ហើយ​មាន​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​ចូលរួម​ក្នុង​វិស័យ​សុខាភិបាល​ក្នុងប្រទេស​បង់​ក្លា​ដេ​ស​និង​ពិភពលោក​ដោយ​ការផលិត​ផលិតផល​ដែលមាន​គុណភាព​ថ្នាក់​ពិភពលោក​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្នុងតម្លៃ​ប្រកួតប្រជែង​។​

​គួរ​ជម្រាប​ថា​លោក Roshan Patowa អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​របស់ Vimpex Limited និង​សហការី​គ្រូពេទ្យ​ឯកទេស​ខាង​ក្រពះ​នៅ​ប្រទេស​កម្ពុជា​ក៏មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​៕S/

ចំណងជើង​រូបថត​៖​ក្រុមហ៊ុន GPL​សហការ​ជាមួយ​ក្រុមហ៊ុន​Vimpex​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សថ Helicon Kit សម្រាប់​ព្យាបាល​មេរោគ H.Pylori(​រូបៈ​សុផល​)