ឱសថ​ធម្មជាតិ​មួយ​នេះ​អាចជួយ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ចាប់ពី​ខ្សោយ​ផ្លូវភេទ​ដល់​មហារីក​

1070
ចែករម្លែក
  • 7
    Shares

​ការ​គួបផ្សំ​រវាង​ទឹកខ្មេះ ផ្លែ​ប៉ោម​, ទឹកឃ្មុំ និង​ខ្ទឹមស គឺមាន ប្រសិទ្ធភាព​បំផុត ដើម្បី​ព្យាបាល​ជំងឺ ច្រើន​មុខ​ដូចជា គ្រុនផ្តាសាយ​, រលាក សន្លាក់​, លើសឈាម​, ឆ្លង​មេរោគ​, ខ្សោយ​ផ្លូវភេទ​, ហឺត​, គ្មាន​កូន និង មហារីក ។ ឱសថ​ធម្មជាតិ​នេះ ក៏​ផ្តល់ ប្រសិទ្ធភាព​យ៉ាង​ល្អ ក្នុងការ​បញ្ចុះ កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម និង​ជួយ​ឱ្យ ប្រសើរឡើង​នូវ​ប្រព័ន្ធ​អង្គ​បដិបក្ខ ។
​ ​
​ការស្រាវជ្រាវ​មួយចំនួន​ក៏ បង្ហាញថា អ្នកជំងឺ​លើសឈាម​អាច បន្ថយ​បាន​យ៉ាងច្រើន​នូវ​បរិមាណ កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ហើយ​សម្ពាធ ឈាម​ក៏​ស្ថិរភាព ។​
​ ​
​ការពិត រឿងរ៉ាវ​អំពី​លទ្ធភាព ព្យាបាល​ជំងឺ​ច្រើន​មុខ​របស់​ទឹកខ្មេះ​, ទឹកឃ្មុំ និង​ខ្ទឹមស ធ្លាប់​ត្រូវ បាន​លើក ឡើង​លម្អិត ក្នុង​សៀវភៅ Honey, Garlic and Vinegar : Home Remedies and Recipes របស់​បណ្ឌិត​ប៉ា​ទ្រិ​ច គី​លិ​ន (​ភាត​រិច​ក ឈ៉ិ​ល​លិ​ន​) នៅ​ឆ្នាំ​២០០០ ។ ផ្តើម ពី​នោះ ឱសថ​ធម្មជាតិ​នេះ កាន់តែ​ត្រូវ បាន​ផ្សព្វផ្សាយ​ទូលំទូលាយ ហើយ​ចំនួន អ្នកប្រើប្រាស់ កំពុង​កើនឡើង​ខ្លាំង ។​
​ ​
​ផ្នែក​ល្អ​បំផុត​របស់​ឱសថ ធម្មជាតិ​នេះ គឺ​សមាសធាតុ​ងាយស្រួល​រក ហើយ​សុទ្ធតែ​ផ្គត់ផ្គង់ ឱ្យ​សរីរាង្គ​នូវ​ផលប្រយោជន៍​សុខភាព និង​មិន​បង្ក​ប្រតិកម្ម​បន្ទាប់បន្សំ ។​
​ ​
​ដើម្បី​ផ្សំ​ជា​ឱសថ​ដ៏​អស្ចារ្យ​នេះ អ្នកត្រូវការ​៖
-​ទឹកឃ្មុំ​សុទ្ធ ២៥០​មិ​ល្លី​លីត្រ​
-​ទឹកខ្មេះ ២៥០​មិ​ល្លី​លីត្រ​
-​ខ្ទឹមស ១០​កំពឹស​
​ ​
​ដាក់​របស់​ទាំងអស់នេះ ចូលក្នុង​ម៉ាស៊ីន​កិន​ឱ្យ​ម៉ដ្ឋ បន្ទាប់​មកចាក់​ចូលក្នុង​កែវ​ថ្ម​យកទៅ​រក្សា ទុក​ក្នុង​ទូទឹកកក ។ អ្នក​គួរប្រើ​វា​ក្នុង​រង្វង់​ប្រាំ ថ្ងៃ ។ ប្រសិន​ក្រោយ​ប្រាំ​ថ្ងៃ ប្រើ​មិនល្អ​, អ្នក​នៅតែ​អាច​ប្រើ​បន្ត​បានតែ​លក្ខណៈ ព្យាបាល​ជំងឺ​របស់​វា​បាន​ថយចុះ ។​
​ ​
​អ្នក​គួរ​ទទួលទាន​ពីរ​ស្លាបព្រា​បាយ នៅពេល​ព្រឹក​ក្រោយ​ភ្ញាក់​ពី​គេង ពេល​ពោះ​ទទេ និង​ពុំទាន់​ទទួលទាន​អ្វី​ទាំងអស់ ។ ក្រោយ​រយៈពេល​តែ​ពីរ សប្តាហ៍​អ្នក​អាច​សង្កេត ឃើញ​ប្រសិទ្ធភាព​យ៉ាងច្បាស់​លាស់ ៕ ប្រែ​សម្រួល​៖ ខុម​