ឱសថ​ធម្មជាតិ​៣​មាន​ប្រសិទ្ធភាព​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម

821
ចែករម្លែក

​ពេល​និយាយ​ដល់​ការទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​ទប់ស្កាត់​ជំងឺ​និយាយ​រួម ប្រការ​សំខាន់​គឺ​ត្រូវប្រកាន់យក​របប​អាហារ​មួយ​ត្រឹមត្រូវ ។​

​ដើម្បី​គ្រប់គ្រង​បរិមាណ​ស្ករ ក្នុង​ឈាមមាន​អាហារ​៣​ប្រភេទ ដែល​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់​គឺ​ស៊ុត​, ខ្ទឹមស និង​ទេព្វិរូ ។​

១- ស៊ុត​
​យោងតាម​ការស្រាវជ្រាវ​មួយ អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ បរិភោគ​ស៊ុត​២​គ្រាប់ ក្នុង​១​ថ្ងៃ ក្នុង​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន បាន​បង្ហា ភាពប្រសើរឡើង​នៃ​ជាតិ​ស្ករ នៅក្នុង​ឈាម ។​

​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស​ចាត់ទុក​ស៊ុត​ជា​ជម្រើស​ដ៏​ល្អ​មួយ សម្រាប់​របប​អាហារ​តុល្យភាព ត្រឹមត្រូវ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។​

​ស៊ុត​ពុំ​ត្រឹមតែ​ផ្ទុក​ប្រភព​ប្រូតេអ៊ីន តែ​វា​នៅ​សម្បូរ​វីតាមីន និង​សារជាតិ​រ៉ែ ។ ប៉ុន្តែ ល្អ​បំផុត​អ្នក​គួរ​បរិភោគ​សមល្មម និង​កែច្នៃ​ដោយ​គ្មាន​អំបិល និង​ជាតិ​ខ្លាញ់ ។​

២- ខ្ទឹមស​
​ការស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា ខ្ទឹមស​អាច​បន្ថយ​រលា​កនៅ​អ្នកជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​២ បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។​

​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ច្រើន​លើសឈាម ហើយ​ខ្ទឹមស​ក៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម ។​

៣- ទេព្វិរូ​
​ទេព្វិរូ អាច​បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិត​រំញោច​អាំង​ស៊ុយ​លីន ។​

​ការស្រាវជ្រាវ​បង្ហាញថា អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ប្រើ​ទេព្វិរូ​ក្នុង ៩០ ថ្ងៃ មាន​បរិមាណ​អេ​ប៉ូ​ក្លូ​ប៊ី​ន A1C ច្រើនជាង​ទ្វេដង (​អេ​ប៉ូ​ក្លូ​ប៊ី​ន​ផ្សារភ្ជាប់​ជាមួយ​ស្ករ​) ប្រៀប​នឹង​អ្នក​មិន​ប្រើ ៕ ប្រែ​សម្រួលៈ រតនៈ​