ឱ្យ​ប្អូនថ្លៃ​ប្រុស​ឌុប​ទៅផ្ទះ​ម្តាយមីង​តែ​បែ​ជា​ឌុប​ចូល​ផ្ទះសំណាក់​រំលោភ​បានសម្រេច​២​ដង​

1855
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: នារី​ម្នាក់​ទុកចិត្ត​អនាគត​ប្អូនថ្លៃ​ប្រុស​បានឱ្យ​ឌុប​ខ្លួន​ទៅលេង​ម្តាយមីង​នៅឯ​ខេត្ត​។​លុះ​មាន​ឱកាសល្អ​ប្អូនថ្លៃ​ក៏​ឌុប​បងថ្លៃ​ស្រី​ឡើង ផ្ទះសំណាក់​បង្ខំ​រំលោភ​បានសម្រេច​២​ដង​។​រួចមក​បងថ្លៃ​ស្រី​នោះ​ក៏​ប្តឹង​សមត្ថកិច្ច​តាម​ចាប់​ជនកំហូច​បាន​។​ហេតុការណ៍​បានកើត​ឡើង​នៅ​កន្លែង​វង់ល្បែង ក្នុង​បុរី ញ្ញូ​ថោ​ន ដែល​ស្ថិតនៅ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ជាតិ​ចាន់​លីម​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ម្តាយមីង ភូមិ អង្គ​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ស្រុកកំណើត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។ នារី​រងគ្រោះ ដោយ​មិន​ប្រាប់​ឈ្មោះ​ជាង​២០​ឆ្នាំ​មុខរបរ​រៀន​កែ​សម្ផស ស្នាក់នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត​នៅ​ខេត្ត តាកែវ​។

​តាម​ប្រភពព័ត៌មាន​ពី​គូ​ដណ្តឹង​ជនសង្ស័យ​បាន​និយាយ​ប្រាប់ថា​នៅមុន​ពេល​កើតហេតុ​នៅ​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​បានខ​ល​ហៅ​ជនសង្ស័យ​ដែល​ត្រូវជា​ប្អូន​គូ​ដណ្តឹង​របស់ខ្លួន​(​ឪពុក​ជាមួយ ម្ដាយ​ផ្សេងគ្នា​)​ឱ្យ​ប្អូនថ្លៃ​ឌុប​ទៅលេង​ម្តាយមីង​ត្រូវជា​ម្ដាយ​ជនសង្ស័យ នៅ​ខេត្តកំពុងស្ពឺ​។ លុះ​បន្ទាប់មក​ប្អូនថ្លៃ​របស់​នាង ឌុប​បាន​ពាក់​កណ្តាលផ្លូវ ដោយមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង នាក់​ទាំង​២​បាន​ឈប់​ទិញ​អាវ​ភ្លៀង​នឹង​ទិញ​បាយ​ទុក​ហូប​។​

លុះ​មកដល់​មុខផ្ទះ​សំណាក់ សន្តិភាព​នៅ​ម្តុំ​អូ​ដឹ​ម ជនសង្ស័យ​ត្រូវជា​ប្អូន​គូ​ដណ្តឹង​បាន​ឌុប ចូល​ផ្ទះ សំណាក់ ហើយ​ប្រាប់​នាង​ថា ចូល​ជ្រក​ភ្លៀង ហូបបាយ​សិន​ចាំ​បន្តដំណើរ​ទៀត ហើយ​បាននាំគ្នា​ឡើងផ្ទះ​សំណាក់ បន្ទាប់មក​បាន​ហូបបាយ រួចហើយ ស្រាប់តែ​ជនសង្ស័យ​ត្រូវជា​ប្អូន​គូ​ដណ្តឹង បាន​ចាប់​ផ្តួល ហើយ​នាង​ស្រែក​។

តែ​ជនសង្ស័យ​បាន​ច្របាច់​កនាង​ថែមទាំង​គំរាម​សម្លាប់​ទើប​នាង​មិន​ហៀន​ស្រែក បានសម្រេច​ចំនួន​២​ដង​ហើយ​មិន​ជូនទៅ​ផ្ទះ មីង​នោះឡើយ​។ ដោយ​ឱ្យ ម៉ូតូឌុប​មួយទៀត ជូន​ជំនួស​វិញ​ហើយ​នាង​បាន​ត្រឡប់​ផ្ទះ​នាង​វិញ ។ លុះ​នៅ​ថ្ងៃទី​១៤​រំលង​បាន​មួយថ្ងៃ នាង​បាន​ដាច់ចិត្ត ប្រាប់​ទៅ​គូ​ដណ្តឹង​នាង​នៅ​រឿងរ៉ាវ​ទាំងអស់នោះ​តែម្តង ។

​ក្រោយពេល​កើតហេតុ​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ សមត្ថកិច្ច​សាកសួរ​ទៅ​ជនសង្ស័យ​ដោយ​មិនបាន​សារភាពថា​ខ្លួន​បាន​ចាប់រំលោភ​លើ​នារី​រងគ្រោះ​ឡើយ ដោយ​ឆ្លើយថា ខ្លួន​ត្រូវ​ជនរងគ្រោះ តេ​ហៅ មក​ផ្ទះសំណាក់​ដោយ​មិន​ចាប់បង្ខំ​ទេ គឺ​ព្រមព្រៀង​ជាមួយគ្នា​។

លុះ​បន្ទាប់មក​ម្ដាយមីង ជនសង្ស័យ​សុំ​សម្រប​ស​ម្រូ​ល ដោះស្រាយ​សងជំងឺចិត្ត​នារី​រងគ្រោះ​ទាមទារ​ចំនួន​៣០០០​រ​ដុល្លារ​។​តែ​ម្តាយមីង​គ្មាន លទ្ធភាព​សង ហើយ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ត​៕S/

​ឱ្យ​ប្អូនថ្លៃ​ប្រុស​ឌុប​ទៅផ្ទះ​ម្តាយមីង​តែ​បែ​ជា​ឌុប​ចូល​ផ្ទះសំណាក់​រំលោភ​បានសម្រេច​២​ដង​