១០០​នាក់​ជិះ​កង់​ទៅ​ដាំ​កូនឈើ​និង​រ៉ៃ​លុយ​គ្នា​ជួយ​បឋមសិក្សា​ចាស់​មួយ​នៅ​អរិយ​ក្សត្រ​

1318
ចែករម្លែក

(​ភ្នំពេញ​)៖​អ្នកជិះ​កង់​ទៅ​ដាំ​កូនឈើ​ជាង​១០០​នាក់​ដែល​មកពី​បណ្តា​ក្រុមហ៊ុន​ឯក​ជាច្រើន​បាននាំគ្នា​ធ្វើការ​រ៉ៃ​លុយ​គ្នា​ជួយ​ដល់​បឋមសិក្សា​ចាស់​មួយ​នៅ​តំបន់​អរិយ​ក្សត្រ គឺ សាលាបឋមសិក្សា “​ព្រែក​តា​កូវ​” ក្នុង​ខេត្តកណ្តាល​។​

​ក្នុង​ព្រឹត្តិការណ៍ “​ជិះ​កង់​ដើម្បី​បរិស្ថាន​បៃតង​មនុស្សម្នា​ក់ដាំ​ដើមឈើ​មួយ​ដើម​” កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧​មាន​ក្រុម​សមាជិក​​ប្រមាណ​ជាង​១០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ជិះ​កង់​តាំងពី​រាជធានី​ភ្នំពេញ ឆ្លង​ដរ​មកកាន់​តំបន់ អរិយ​ក្សត្រ ខេត្តកណ្តាល​ធ្វើការ​ដាំ​ដើមឈើ​​ម្នាក់​មួយ​ដើម និង​ចំណាយ​ថវិកា​ផ្ទាល់​ក្នុង​បរិច្ចាក​ជួយ​ដល់​សាលាបឋមសិក្សា “​ព្រែក​តា​កូវ​”​ដែលមាន​កូនសិស្ស​ជាច្រើន​កំពុងតែ​សិក្សា​​នៅ​ទីនោះ​។ សាលាបឋមសិក្សា មួយ​នេះ​មាន​សភាព​ចាស់ និង ខ្វះ​សំភារៈ​ក្នុង​បំរើ​ដល់​កូនសិស្ស ខណៈ​ប្រជាពលរដ្ឋ និង កូនក្មេង​នៅ​ទីនោះ ខ្លះ​ជា​អ្នក​ខ្វះខាត​និង​មាន​ជី​វិភាព​មធ្យម​។​

​លោក គីម សុខា អគ្គនាយក​សណ្ឋាគារ​ឡឺ​ម៉​ង់ និង​ជា​អ្នកដឹកនាំ ព្រឹត្តិការណ៍​“​ជិះ​កង់​ដើម្បី​បរិស្ថាន​បៃតង​មនុស្សម្នា​ក់ដាំ​ដើមឈើ​មួយ​​ដើម​” បាន​បញ្ជាក់ថា កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​សាមគ្គី​គ្នា និង​ចង់​មក​ដាំ​ដើមឈើ​ម្នាក់​មួយ​ដើម​ក្នុង​បរិវេន​សាលា​នេះ​ឱ្យ​កាន់តែ​ប្រសើរ​​ឡើង​។ សមាជិក​ដែល​បាន​ចូលរួម​សរុប​បាន​១៥០​នាក់ ក្នុង​ការចូល​រួមគ្នា​ដើម្បី​ជួយ​សង្គម និង​បរិស្ថាន យើងទាំងអស់គ្នា ដែល​ក៏​ជួយ​​ដល់​អ្នកចូលរួម​ទទួលបាន​សុខភាព​ល្អ និង ភាព​រីករាយ ក្នុង​ដំណើរ​សាមគ្គី​គ្នា​ជួយ​នៅ​តំបន់​ជាយក្រុង​។ ព្រឹត្តិការណ៍​នេះ​សមាជិក​គ្រប់​គ្នា​លះបង់​ថវិកា​ផ្ទាល់​ដែល​សរុប​បាន​ជាង​៥​លាន​រៀល​ក្នុង​ជួយ​ទ្រទ្រង់​ដល់​សាលាបឋមសិក្សា “​ព្រែក​តា​កូវ​” អាច​យកទៅ​កែប្រែ និង ជួយ​ជុល ដើម្បីឱ្យ​កូនសិស្ស​ទទួលបាន​ការ​សិក្សា​ដោយ​សមប្រកប​៕​ដោយ​៖​បូ​រិ​ន​/sn

#