១០​ឆ្នាំ​ខាងមុខ​ប្រជាជន​ខ្មែរ​ងាក​មក​រស់នៅ​ខុន​ដូរ​ច្រើនជាង​មុន​

380
ចែករម្លែក
  • 7
    Shares

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ខណៈដែល​និយមនៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​មាន​តិចតួច​នៅឡើយ​ទៅលើ​វិស័យ​ខុន​ដូ​។​តាម​ការ​ប្រ​មើ​មើល​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ​អាច​នឹង​ងាក​មក​ចាប់អារម្មណ៍​កាន់តែខ្លាំង​វិញ​ពី​ការរស់នៅ​តាមបែប​លំនៅស្ថាន​មកជា​ខុន​ដូ​ជំនួស​វិញ​ដោយ​សារភាព​រីកចម្រើន​និង​ការអភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​អចលនវត្ថុ​។​

​លោកស្រី​អាន​សុ​ធីតា​នាយិកា​ក្រុមហ៊ុន​CBRECambodia​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៩​ថា​បន្ទាប់ពី​ងើបឡើង​វិញ​នៃ​វិស័យ​ខុន​ដូ​របស់​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​២០០៨​រហូតមកទល់​បច្ចុប្បន្ន​។​អគារ​ខុន​ដូរ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រហែល​៦០​ស្មើនឹង​ប្រមាណ​ជាង​១៤.០០០​យូ​នី​ត​(​បន្ទប់​)​ដែល​ចំនួន​នេះ​អាច​នឹង​កើនឡើង​បន្ថែមទៀត​ប្រមាណ​ជា​៧.០០០​យូ​នី​ត​នៅ​ឆ្នាំ​២០១៩​។

ការអះអាង​ខាងលើនេះ​លោកស្រី​ឱ្យដឹងទៀតថា​ដោយសារ​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​បាន​ដើរ​មុន​និង​បង្ហាញ​ច្រើន​ពី​តម្រូវការ​រស់នៅ​របស់​ប្រជាជន​ក្នុងស្រុក​។​លោកស្រី​នាយិកា​លើកឡើងថា​តាម​ការមើលឃើញ​នាពេល​អនាគត​ប្រជាជន​ខ្មែរ​នឹង​ងាក​រស់នៅ​ជា​លក្ខណៈ​គ្រួសារ​ខុន​ដូរ​ច្រើនជាង​ផ្ទះ​វិញ ។​

ដោយសារ​ការរស់នៅ​ខុន​ដូ​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដូចជា​ចំណេញ​ពេលវេលា​ពី​ការកកស្ទះ​ចរាចរ​ណ៍ស​ព្វ​ថ្ងៃ​កាត់បន្ថយ​ចំណាយ​ថ្លៃ​សាំង​ជាពិសេស​ការរស់នៅ​ប្រកបដោយ​ផាសុខភាព សុវត្ថិភាព ដោយ​មិន​បារម្ភ​ខ្លាច​ពី​ការ​លួច ឬ​គាស់​ពេល​មិន​នៅ​។​

​យោងតាម​ចំនួន​គម្រោង​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​១១០​គម្រោង​ជាមួយនឹង​អគារ​ចំនួន​១៤៨​។​ដោយឡែក​ចំនួន​យូ​នី​ត​នឹង​កើនឡើង​រហូតដល់​ចំនួន​ជាង​៣៧.០០០​យូ​នី​ត​ឯណោះ​នៅ​ឆ្នាំ​២០២០៕S/