១០​នាក់​រងរបួស​ក្នុង​ការបាញ់ប្រហារ​នៅ​ក្រុង​ទេសចរណ៍​របស់​អាម៉េរិក​

298
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា មនុស្ស​១០​នាក់​បាន​រងរបួស​នៅក្នុង​ការបាញ់ប្រហា​រកា​លពី​ថ្ងៃអាទិត្យ​ទី​១​ខែ​ធ្នូ នៅ​ទីក្រុង​ញូ​វ អ័​រ​លែន ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏​ពេញនិយម​​នៅ​រដ្ឋ​ល្វី​សៀ​ណា​ សហរដ្ឋ​អាម៉េរិក ។ មនុស្ស​២​នាក់​ក្នុងចំណោម​អ្នករងរបួស​ទាំងនេះបាន​រងរបួស​ធ្ងន់ធ្ង​រ​។​

​ការបាញ់ប្រហារ​នេះ បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ នៅ​ផ្លូវ​ដែល​មាន​ហាង​លក់ដូរ​និង​សណ្ឋាគារ​និង​មនុស្ស​ច្រើន​និង​ជា​តំបន់​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​​ជុំវិញ​ពិភពលោក​។​

​មិន​មាន​ការចាប់ខ្លួន​នរណាម្នាក់​ទេ ​ហើយ​មូលហេតុ​នៅ​ពីក្រោយ​ការបាញ់ប្រហារ​នេះ​នៅតែ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ ប៉ុន្តែប៉ូលិស​បាន​និយាយថា​ពួកគេ​បាន​សាកសួរ​​មនុស្ស​ម្នាក់​នៅ​ក្បែរ​កន្លែង​បាញ់ប្រហារ​នោះ​ហើយ​កំពុង​បន្ត​ការស៊ើបអង្កេត​៕ដោយ៖សុខា/sn/Ha

ប៉ូលិស​ពិនិត្យមើល​នៅ​កន្លែង​បាញ់ប្រហារ​នៅ​ទីក្រុង ញូ​វ​អ័​រ​លែ​ន​